CamNews

កំសាន្ត 

ជិន ​ស្រីនុត ​រើបង្វេចចេញពី ​Diamond Music ​ចូលក្នុង​ផលិតកម្ម​ M

ភ្នំពេញ៖ អតីតតារាចម្រៀងធ្លាប់ជ្រក ក្រោមដំបូលផលិតកម្ម Diamond កញ្ញា ជិន ស្រីនុត ហៅ លីនី ខណៈដែលសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាព កំពុងតែលេចឈ្មោះល្បី ក្នុងទីផ្សារសិល្បៈ ក៏ស្រាប់តែថ្មីៗនេះ បានធ្លាយដំណឹងនៃការចាកចេញ ពីទ្រនំមួយនេះ ដោយពុំដឹងច្បាស់ ពីមូលហេតុពិតប្រាកដថា មកពីចប់កុងត្រា ឬមួយមកពីមានបញ្ហា ជាមួយផលិតកម្ម នោះឡើយ។

មុននេះបន្តិច មានប្រភពច្បាស់ការ បានទម្លាយមកថា ការរើបង្វេចដើរចេញ ពីផលិតកម្ម Diamond របស់តារាចម្រៀង កញ្ញា ជិន ស្រីនុត គឺដោយសារតែខាងផលិតកម្ម បញ្ចប់កុងត្រា មុនកំណត់ ព្រោះតារារូបនេះ មិនគោរពតាមគោលការណ៍ របស់ក្រុមហ៊ុន។ ប៉ុន្ដែ ស្រីនុត បានបដិសេធន៍ ចំពោះរឿងនេះ ហើយបានបញ្ជាក់ថា នាងបានចប់កុងត្រា ជាមួយផលិតកម្មរួចរាល់ហើយ ។

ស្របពេលព័ត៌មាននេះ កាន់តែរីកសាយភាយ និងក៏ជាទីចាប់អារម្មណ៍ ចង់ដឹងពីសំណាក់ មហាជនអ្នកគាំទ្រនោះស្រាប់តែមានដំណឹងមកថា តារាចម្រៀង ជិន ស្រីនុត រកឃើញទ្រនំថ្មី ផ្ញើខ្លួនជ្រកកោនវិញហើយ ពោលគឺផលិតកម្ម M ។ ប៉ុន្តែមុននេះតារាស្រី ជិន ស្រីនុត តែងឆ្លើយ បដិសេធន៍ ពីការពិត ទើបតែឥឡូវនេះ នាងបានឆ្លើយប្រាប់ ពីការពិតថា ចូលផលិតកម្ម M មែន។

ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ០១៤នេះ កញ្ញា ជិន ស្រីនុត បានឲ្យដឹងថា នាងពិតជាចូលច្រៀងក្នុងផលិតកម្ម M មែន។ ឥឡូវនេះនាងមាន បទចម្រៀង ចេញលក់ជា CD នៅលើទីផ្សារហើយក្នុងវ៉ុល៦១ របស់ផលិតកម្ម M ។

កញ្ញា ជិន ស្រីនុត បានបញ្ជាក់ថា "ខ្ញុំពុំមានទំនាស់អ្វី ជាមួយផលិតកម្មមុននោះទេ កាលដែលខ្ញុំទៅចូលMនេះ គឺព្រោះតែចប់កុងត្រាជាមួយផិតកម្មចាស់។ ម្យ៉ាងទៀត ខ្ញុំមិនដែលខ្វល់នឹងពត៌មាន គេនិយាយនោះឡើយ គឺខ្ញុំខំសាងកេរ្តិ៍ឈ្មោះឲ្យ ល្បីបន្ថែមក្នុងផលិតកម្មថ្មី (M) នេះ ទៅបានហើយ..!"។

ទោះបីជាយ៉ាងណាក្តី ទស្សនិកជន នឹងរង់ចាំមើលថា តើអតីតតារាចម្រៀងធ្លាប់ លេចឈ្មោះល្បីគួរសម នៅផលិតកម្ម ដាយម៉ិន កញ្ញា ជិនស្រីនុត អាចរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រច្រើនដូចមុន ឬយ៉ាងណា?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news