វីណេហ្ស៊ូអេឡា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៤ វិច្ចិកាម្សិល
មិញនេះថា រូបភាពដ៏អស្ចារ្យនៃពពួកសត្វល្មូនពីរក្បាល បានប្រឹងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ
ពោលគឺសត្វពស់ដែលមានមាឌធំមួយ ខំប្រឹងរួបសត្វអណ្ដើកដ៏តូចមួយ ដើម្បីធ្វើជាអាហារ
តែត្រូវទទួលបានបរាជ័យ។
រួបភាពដែលស្ទើរតែមិនដែលជួប្រទះនេះ ត្រូវបានលោកតា Jean- Michel Labat មានវ័យ
៦១ ឆ្នាំជនជាតិបារាំង បានផ្ដិតរូបភាពបានពីតំបន់ Los Llanos នៃប្រទេស វីណេហ្ស៊ូអេឡា។
គាត់បាននិយាយថា សត្វពស់នេះ គឺមានប្រវែងដល់ទៅ ២០ feets និងមានទំហំក្រៃលែង
យ៉ាងធំ។
គាត់បានបន្ដថា ការប្រយុទ្ធគ្នារវាងសត្វទាំងពីរនេះ គឺមានរយៈពេលជិត ៤០នាទី។ តែដោយ
សត្វអណ្ដើកមានស្នូករឹងពេក ហើយសត្វពួកទំនងជាអស់កម្លាំងផង ទើបវាលេងសត្វអណ្ដើក
ចេញ ហើយវាលូនចូលទៅក្នុងទឹកជ្រៅបាត់ទៅ។
ដោយ៖ រក្សា
ប្រភព៖ dailymail