CamNews

គ្រោះថ្នាក់ 

គួរឲ្យតក់ស្លុត! អ្នកគ្រូ ពេទ្យម្នាក់ភ័យមិនស្ទើរ ព្រោះវិះតែនឹងលេបកូន ពស់ហែលក្នុងដបទឹក សុទ្ធចូលពោះ

ឥណ្ឌា៖ គ្រូពេទ្យម្នាក់មានការតក់ស្លុតជាខ្លាំង នៅពេលដែលគាត់បានឃើញកូនពស់ដ៏តូចមួយនៅក្នុងដបទឹក សុទ្ធរបស់ គាត់ដែលរៀបនឹងលើកផឹកទៅហើយ ខណៈដែលអ្នកគ្រូពេទ្យចូលរួមនៅក្នុងពិធីជប់លៀងមួយ ។


ហេតុការណ៍នេះបានកើតឡើងនៅក្នុងពិធីជប់លៀង Bharatiya Janata ដែលរៀបចំឡើងដោយមន្ត្រីរបស់រដ្ឋាភិបាល នៅតំបន់ Chhattisgarh ប្រទេសឥណ្ឌា ។ អ្នកគ្រូពេទ្យដែលបានជួបរឿងដ៏រន្ធត់ចិត្តនេះស្ទើរតែមិនជឿទេថា ក្នុងដបទឹក សុទ្ធបែរជាមានកូនពស់នៅរស់កំពុងហែលរវើកធ្វើឲ្យនាងសឹងតែគាំងស្មារតីនិយាយលែងរួច ព្រោះវិះតែនឹងផឹកទឹកលេប ពស់នោះចូលក្នុងពោះទៅហើយ ។

ភ្ញៀវនៅក្នុងពិធីបាននាំគ្នាថតរូបពស់ដែលកំពុងហែលក្នុងដបទឹកមុនពេលដែលសន្តិសុខយកវាចេញឆ្ងាយហើយក្រុមហ៊ុនផលិតទឹកសុទ្ធដែលមានបញ្ហានេះត្រូវបានគេទាក់ទងឲ្យបំភ្លឺរឿងនេះផងដែរ ដោយខាងក្រុមហ៊ុនលើកឡើងថា ប្រហែលជាដបទឹកធ្លាយទើបកូនពស់ដ៏តូចនេះអាចលូនចូលរួច ហើយពួកគេក៏សុំអភ័យទោសចំពោះរឿងនេះដែរ ។

បន្ទាប់ពីកើតហេតុការណ៍នេះទឹកសុទ្ធនៅសល់ជាច្រើនដបទៀតត្រូវបានគេយកទៅបោះចោល ហើយរដ្ឋាភិបាលបាន បញ្ជាទៅក្រុមហ៊ុនផលិតទឹកសុទ្ធទាំងអស់ត្រូវធ្វើការត្រួតពិនិត្យគ្រប់ដបទឹករបស់ខ្លួនឲ្យបានត្រឹមត្រូវឡើងវិញ ចៀសវាងជួបហេតុការណ៍បែបនេះទៀត ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia India Int news Breaking news Unt news Hot news Breaking news Snake