CamNews

តារា 

គួរស្នេហ៍ជាតារាសម្តែងល្បីហុងកុង ទៅក្រេបទឹកឃ្មុំនៅ Phuket

តារាបរទេស ​៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស (jaynestars)  ដែល
បានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា គូរស្នេហ៍ហុងកុងមួយគូរ​ គឺនាង Cecilia Wang
នឹងលោក Donnie Yen បានធ្វើដំណើរក្រេបទៅឃ្មុំរបស់ខ្លួនទៅកាន់រមណីយដ្ឋាន Phuket ស្តិតនៅ
ក្នុងប្រទេសថៃ ក្នុងឧកាសរំលឹកខួបអាពាហ៍ពាហ៍លើកទី ៩ របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា  គូរស្នេហ៍ហុងកុងមួយគូរនេះ  គឺជាតារាចម្រៀង  ក៏ដូចជាតារាសម្តែងដែលកំ
ពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា គូរស្នេ
ហ៍មួយគូរនេះ បានជួបគ្នាដំបូងអំឡុងឆ្នាំ ២០០៣។

លើសពីនេះទៅទៀត ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក៏ធ្លាប់បានចុះផ្សាយ ពីភាពរកាំរកូសរបស់
ពួកគេក៏ពិតមែន   តែដោយឡែកមកទល់នឹងពេលនេះ  ទំនាក់ទំនងស្នេហារបស់ពួកគេនៅតែមាន
ភាពផ្អែមល្ហែមដដែល  ខណៈពេលដែលពួកគេបានមានកូនដល់ទៅ ២  រូបជាចំណងដៃអាពាហ៍ពិ
ពាហ៍មួយនេះ ដែលកូនស្រីទី ១ ឈ្មោះ Jasmine បានកើតនៅក្នុងអំឡុងឆ្នាំ ២០០៤ នឹងកូនប្រុសទី
២ ឈ្មោះ Jamesបានកើតនៅក្នុងឆ្នាំ ២០០៧ ៕

ដោយ ៖ ពិសី
ប្រភព ៖ jaynestars


Tags: international news strange entertainment star