Taylor Swift មិនមែនជាអ្នកគាំទ្រ និង ចូលចិត្ត Justin Bieber ទេ។ នាងគឺជាមិត្តភក្តិល្អ នឹង Selena Gomez ហើយមានប្រភព ដែលជិតស្និទ្ធនឹង Taylor បានបង្ហើបឲដឹងថា Taylor ស្អប់អំពើ Justin ដែលបាន ធ្វើដាក់ Selena កន្លងមក។ ប៉ុន្តែឥលូវនេះ Selena និងJustin បានសាងស្នេហា សារជាថ្មី ហើយ Taylor នៅតែគាំទ្រ ការ ជ្រើសរើសរបស់មិត្តភក្តិនាង ក៏ប៉ុន្តែនាងនឹង មិនចូល ទៅពាក់ព័ន្ធនឹងរឿងនោះទេ។ 

ប្រភពស្និទ្ធនឹង Selena បានប្រាប់ HollywoodLife.com ថា៖ ដោយសារតែ Taylor មិនចង់ដឹងលឺ អ្វីដែលទាក់ទិន នឹង Jus tin ដូច្នេះ នៅពេលដែល Selena និង Taylor ជួបគ្នាម្តងៗ គេមិនដែល និយាយរឿងដែលទាក់ទងនឹងគេទេ។
តើអ្នកណាអាចបន្ទោស Taylor Swift បានទៅ? មែនទេ? Selena និងJustin ហាក់ដូចជាមាន ការរីកចំរើន កាន់តែខ្លាំង ប៉ុន្តែទំនាក់ទំនងនោះ មិនអាចលុបចោលការឈឺចាប់ដែល Justin ធ្លាប់បានបង្កឡើងនោះទេ។ គេបានបំភ្លេចថ្ងៃកំណើតរបស់ Selena និងបានដេកជាមួយ ស្រីដទៃទៀតជាច្រើន រួមទាំងអតីតសង្សាររបស់គេ គឺ Miranda Kerr ផងដែរ។
ប្រែសំរួលដោយ ៖ វិចិត្រ
ប្រភព៖ hollywoodlife