CamNews

ភាពយន្ត 

៥​ ចំណុចដែលអ្នកគួរតែដឹងអំពី Minion ក្នុងរឿង Despicable Me 2 (មានវីដេអូ)

ទីបំផុតរឿងគំនូរជីវចល Despicable Me បានត្រឡប់មកជួប ទស្សនិកជន អ្នកគាំទ្រសារជាថ្មីហើយ
ជាមួយនឹង សាច់រឿងថ្មី និង សកម្មភាពថ្មីៗជាច្រើន ។ ក្នុងរឿង Despicable Me ទស្សនិកជនច្បាស់
ជាបានស្គាល់អំពី Minion ហើយដែលជាសត្វចំលែកតូចៗ មានស្បែកលឿង ដែលជាអ្នកជួយធ្វើការ
ក្នុងភាពយន្តនោះ ហើយក៏ជាតួរកំប្លែងដ៏សំខានរបស់រឿងផងដែរ ។ អ្នកស្គាល់ពួកគេ ក្នុងរឿងមែន
តែអ្នកមិនដឹងថា ពួកគេនិយាយភាសាអ្វី ឬ បញ្ចូលសំលេងដោយអ្នកណាឡើយ ដូចនេះ Camnews
សុំលើកយក ៥ ចំណុចដែលទស្សនិកជនគួរតែដឹង និង ស្គាល់អំពី Minion ។


-តើ Minion និយាយភាសាអ្វី? ជាការពិតណាស់ ទស្សនិកជនច្បាស់ជាដឹងហើយថា ពួកគេនិយាយ
គ្នាដោយប្រើភាសាយ៉ាងរញ៉េរញ៉ៃ តែទោះជាទស្សនិកជនមិនយល់ថា ពួកគេនិយាយពីអ្វី ក៏វានៅ
តែអាចធ្វើអោយអ្នកសោចបានដែរ ។ ភាសារបស់ Minion គឺជាភាសាដែលលាយច្របល់ដោយ ៥
ភាសាមានដូចជា អង់គ្លស បារាំង អេស្ប៉ាញ អ៊ីតាលី និង ឥណ្ឌា ឧទាហរណ៍ពាក្យ " poulet tiki
masala " មានន័យថា មាន់ ដែលជាភាសាលាយបញ្ចូលគ្នារវាង បារាំង និង ឥណ្ឌា ។



-អ្នកបញ្ចូលសំលេងរបស់ Minion ៖ សំលេងរបស់ Minion ត្រូវបានបញ្ចូលនឹងបង្កើតឡើងដោយ Chris
Renaud
 និងអ្នកដឹកនាំរឿង Pierre Coffin ផ្ទាល់តែម្តង ។



-Evil Minion ពណ៌ស្វាយជា ម៉ូតដែលធ្វើឡើងតាមគំរូ និងគំនិតរបស់រឿងតុក្កតា Looney Tunes : 
Tweety ដែលមានតួរអង្គជា កូនចាបពណ៌លឿងដែល ក្នុងវគ្គមួយកូនចាប់នោះ រីកធំហើយគួរ
អោយខ្លាច ដោយសារតែផឹកថ្នាំ ។



-Minion ច្រៀងបទ Banana និង I Swear ។



-Minion នឹងមានរឿងមួយដាច់ពី Despicable Me តែម្តងដែលកំពុងស្ថិតនៅក្នុង ការផលិតដោយអ្នក
ដឹកនាំរឿង Pierre Coffin ដែលនឹងបញ្ចាំងក្នុងថ្ងៃទី ១៩ ធ្នូ ២០១៣ នេះហើយ ៕



ដោយ ៖ លីលី
ប្រភព ៖ k14,youtube 


Tags: movie despicable me stars hollywood entertainment