CamNews

មិនគួរឲ្យជឿ 

តិចច្រឡំ ដាក់ជិតភ្លើង អីទៅ អាចនឹង ឆេះខ្ទេច ស្នាដៃសិល្បៈ ដ៏អស្ចារ្យ

ស្ទើរតែមិនគួរអោយជឿ ៖ តិចច្រឡំដាក់ជិតភ្លើងអីទៅ នេះគឺជាសារដាស់តឿន ក៏ដូចជា ជាចំណង ជើងធំៗស្តែង អោយឃើញពីអត្ថបទសារព័ត៌មាន ពិសេសមួយ ស្តីពី កំពូលស្នាដៃសិល្បៈ គូររូប ដោយប្រើ ប្រេងកាត ផ្ទាល់តែម្តង នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានប្លែក បរទេស odditycentral ។ 

ពិតណាស់ ជាមួយនឹងស្នាដៃឯក ក៏ដូចជា គំនិតច្នៃប្រឌិត ក្នុងការគូររូប ដោយប្រើប្រេងកាត លើក នេះក្រុមមនុស្ស ពិតជាលាន់មាត់ ទាំងស្រឡាំងកាំង អោយដឹងថា វាពិតជាមិនគួរអោយជឿ ។ គួរ បញ្ជាក់ផងដែរថា ស្នាដៃសិល្បៈគំនូរ ប្រេងកាត ដ៏អស្ចារ្យមួយនេះ គឺជាសមិទ្ធផល ស្នាដៃ សម្រេច បានដោយ វិចិត្រករ ជនជាតិ បេឡារ៉ូស នាង Ludmila Zhizhenko ។

គួររំឮកផងដែរថា វិចិត្រករដៃឯក នាង Ludmila ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជា អ្នក ជំនាញរចនាម៉ូត អោយក្រុមហ៊ុនប្រេងកាតមួយ មុននឹង ក្លាយជា វិចិត្រករដែលទទួលបានការ កោតសរសើរ តាមរយៈ ការគូសវាស នូវរូបគំនូរ ដែលភាគច្រើន ស្តែងចេញ ពីទេសភាព ក៏ដូចជា ទិដ្ឋភាព នៃភាវៈរស់ នៅលើភពផែនដី។

ខណៈជាបេក្ខភាព ក៏ដូចជា ជាសមាជិក នៅក្នុងក្រុមសហព័ន្ធ អ្នករចនាម៉ូត បេឡារ៉ូស នាង Ludmila បានបញ្ចប់ការសិក្សារបស់ខ្លួន ពីសាលាសិល្បៈ Minsk Art School កាលពីឆ្នាំកន្លងទៅ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល អះអាង ជាបន្តអោយដឹងថា ជាមួយនឹង ទេពកោសល្យ ស្នាដៃគូសវាស ដ៏អស្ចារ្យរបស់វិចិត្រករមួយនេះ រាល់បេក្ខភាព រូបថត កើតចេញពីស្នាដៃសិល្បៈ របស់នាង ត្រូវបានគេយកទៅតាំងបង្ហាញ នៅឯសាលពាណិជ្ជកម្មក្រុង City Exhibition Hall មាន ទីតាំង ស្ថិតនៅក្នុង ក្រុង Bryansk ប្រទេស រុស្ស៊ី កាលពី ឆ្នាំ ២០១២ កន្លងទៅនេះ។​ យ៉ាងណាមិញ បើតាមការអោយដឹង មកទល់ នឹងបច្ចុប្បន្ននេះ Ludmila ក៏កំពុងតែ មានវត្តមាន រស់នៅ និងធ្វើការ នៅក្រុង ហ្គូមែល ប្រទេស បេឡារ៉ូស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ