នាប៉ុន្មានសតវត្សចុងក្រោយនេះ មនុស្សទូទាំងពិភពលោកបានដឹងហើយថា ក្នុងចំ
ណោមអ្នកច្នៃម៉ូត ក៏ដូចជាអ្នករចនាម៉ូតបានរិះរកនូវគ្រប់វិធី ដើម្បីធ្វើការរចនាអ្វី
មួយឡើង ត្រូវធានា អោយបានថា មានភាពទាក់ទាញ និង មានប្រជាប្រិយភាពពី
សំណាក់ទស្សនិកជន។
យ៉ាងណាមិញ នាពេលថ្មីៗនេះវិចិត្រករមួយរូបបានធ្វើការរចនាផ្ទាំងគំនូររបស់អ្នកល្បីៗនៅ
លើលោក តែអ្វីដែលពិសេសនោះគឺថា រាល់ផ្ទាំងគំនូរទាំងអស់ ត្រូវបានផ្គុំឡើងដោយពាក្យ
រាប់ពាន់ ដែលគាត់បានដកស្រង់ចេញពីបណ្តាញអ៊ីនធើណែត ក៏ដូចជា បានដកស្រង់ពាក្យ
ឬឃ្លា ពីគេហទំព័រ Wikipedia ផងដែរ។
វិចិត្រកររូបនេះមានឈ្មោះថា Ralph Ueltzhoefe ហើយគាត់បាននិយាយបញ្ជាក់ផងដែរថា៖
រាល់គំនូររបស់គាត់ត្រូវបានធ្វើឡើងដោយ ផ្គុំអក្សរក៏ដូចជាឃ្លារាប់ពាន់ នៅលើ Background
ពណ៌ខ្មៅ ដែលជាចុងក្រោយបានរំលេចជារូបរាងអ្នកដែលមានឈ្មោះបោះសំលេង និងត្រូវ
បានប្រជាជនលើពិភពលោកទទួលស្គាល់ ។ ដើម្បីអោយកាន់តែជ្រាបច្បាស់ សូមបងប្អូន
ប្រិយមិត្តអ្នកទស្សនា ចូរក្រឡេកមើលបណ្តារូបមួយចំនួនខាងក្រោម ដែលជាស្នាដៃមួយថ្មី
ហើយប្លែក របស់វិចិត្រកររូបនេះ ដូចតទៅ ៖
រូបលោក Michael Jackson ដែលបានរចនាឡើងដោយអក្សររាប់ពាន់ពាក្យ
រូបនាង Angelina Jolie ដែលបានរចនាឡើងដោយអក្សររាប់ពាន់ពាក្យ
រូបលោក Barack obama ដែលបានរចនាឡើងដោយអក្សររាប់ពាន់ពាក្យ
ដោយ ៖ មង្គល
ប្រភព ៖ Odditycentral