ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៤៧ ឆ្នាំ លោក Steven Backman ត្រូវបានរក អោយឃើញថា ទទួលបានការ កោតសរសើរ ពីបណ្តាអ្នកលេង ប្រព័ន្ធអ៊ិនធើណេត ជាមួយនឹង សមិទ្ធផលស្នាដៃ ដ៏ល្អវិចិត្រ របស់គាត់ នោះគឺ ការឆ្លាក់ចេញនូវ អច្ឆរិយវត្ថុ ក្នុងពិភពលោក ដោយផ្តើមចេញពីឈើចាក់ធ្មេញ ដ៏តូចមួយ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។
ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ គាត់អាចសម្រេចចេញ នូវសមិទ្ធផលស្នាដៃ ដ៏អស្ចារ្យមួយ ដោយនៅក្នុងនោះ គាត់អាចឆ្លាក់ចេញជា រូប Titanic រូប White House ក៏ដូចជារូប Walt Disney's Cinderella Castle ជាដើម។ បន្ថែមពីលើនេះ ប្រភព ដដែលបន្ត អោយដឹងថា រាល់ផលិតផលសម្រេច របស់គាត់ អាចលក់ចេញ ក្នុង តម្លៃ មួយពាន់ដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏អាចសម្រេច ចេញនូវការឆ្លាក់រូប Golden Gate Bridge នាទសវត្យឆ្នាំ ១៩៨០ ដូចគ្នាដែរ ដោយនៅក្នុងនោះ គាត់បានចំណាយ ឈើចាក់ធ្មេញដល់ទៅ ៣ ម៉ឺនដើម
គួររំឭកផងដែរថា កំពូលវិចិត្រករ ដៃឯក លោក Steven Backman បច្ចុប្បន្ន លោក រស់នៅក្នុងក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ