ទស្សនិកជន ធ្លាប់អានរួចមកហើយ ជាមួយនិងអត្ថបទ តារាស្រីៗដែល ជាគំរូល្អដល់យុវវ័យ
ក្នុងឆ្នាំ ២០១៣ នេះ ។ ប្រសិនបើមានអ្នកគំរូល្អហើយ អ្នកគំរូអាក្រក់ច្បាស់ជាមាន ដូចនេះ
ហើយទើប Camnews លើកយកមកអោយទស្សនិកជន ទស្សនាទាំងអស់គ្នា ។
Selena និង Taylor Swift ជាតារាដែលផ្តល់គំរូល្អដល់យុវវ័យ រួចចុះតារាដែលផ្តល់គំរូអាក្រក់
វិញបានទៅអ្នកណា? ច្បាស់ណាស់គឺតារាចំរៀងវ័យក្មេង ដែលទើបតែប្តូរខ្លួនចេញពីភាពគួរ
អោយស្រឡាញ់ ទៅជាតារាដ៏សិចស៊ី Miley Cyrus នោះទេ ។ ជាមួយនិងការសំដែង និងកាយ
វិការដែលមិនគួរអោយចង់មើល នៅលើឆាកតន្រ្តី VMAs ធ្វើអោយនាងទទួលបានការរិះគន់
ជាច្រើន ។ ចូលមកដល់លេខ ២ វិញគឺ Rihanna នាងសិចស៊ីនិងដូច្នេះតាំងតែពីដើមរួចមក
ហើយ ។
សំរាប់អ្នកពីលេខ ៣ ដល់លេខ ៥ គឺសុទ្ធតែជាតារាជើងចាស់ ដែលតែងតែមានរឿងអាស្រូវ
មិនចេះចប់មិនចេះហើយ ដែលយ៉ាងតិចណាស់ក៏ ៥ ដងឡើងដែរ ដូចនេះហើយទើបពួកគេ
មានឈ្មោះក្នុងបញ្ជីនេះ ៕