ថ្មីៗនេះ T-ara បានបង្ហើប វីដេអូនិង រូបថតថ្មីៗ ជាច្រើន កំដៅសាច់ អ្នកគាំទ្រ របស់ខ្លួន អោយដឹងថា ពួកគេជិត ចេញបទថ្មី ទៀតហើយ ដែលលើកនេះ ពួកគេ ចេញទៅថត ដល់ប្រទេស ចិនឯណោះ ។
កាលពីម្សិលមិញនេះ T-ara បានបើកការសំដែង ផ្សាយផ្ទាល់មួយ តាមអ៊ីនធើណេត ដើម្បីអោយ ទស្សនិកជន បានទស្សនា បទថ្មីមុន ពេលចេញលក់ និងកិច្ចសំភាសន៍ មួយចំនួនទៀត ។ ពួកនាង និយាយអំពី ការថតបទថ្មី និងជីវិត រស់នៅពេល ក្រុមនាងទៅ ជប៉ុន ។
បទថ្មីរបស់ T-ara មានចំណងជើងថា " What Do I Do? " ដែលជាបទបែប មនោសញ្ចេតនា ពាក់កណ្តាល សប្បាយរីករាយ ពាក់កណ្តាល ទៀត ដែលវា ពិតជាប្លែក ខ្លាំងណាស់ ។ ចង់ដឹងបទនេះ ប្លែកយ៉ាងណានោះ ទៅទស្សនា ទាំងអស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ youtube