CamNews

តារា 

យូរី ជាប់កុងត្រាពីរ ក្នុងពេលតែមួយ

ភ្នំពេញ៖ ចាប់តាំងពីឈានជើង ចូលមកដល់ទ្រនំ ផលិតកម្មសាន់ដេ រួចមកតារាចម្រៀង ក្រមិច
ក្រមើម សេន យូរី ដែលទស្សនិកជន ស្គាល់ឈ្មោះថា ឌីជេ យូរី ហាក់មានប្រជាប្រិយភាព យ៉ាង
ខ្លាំង បើប្រៀបធៀបទៅ កំឡុងពេលដែលនាង បានជ្រកនៅក្នុងផលិតកម្មរ៉ក កេរ្តិ៍ឈ្មោះរបស់តា
រាចម្រៀង រូបនេះគឺមិនសូវមាន ទស្សនិកជនក៏ដូចជា ស្រទាប់យុវវ័យ បានស្គាល់ច្រើននោះទេ ។

ខណៈដែលមកដល់ទ្រនំ ផលិតកម្មសាន់ដេ តារាចម្រៀងចង្កេះតូច ដូចចង្កេះអង្ក្រង យូរី មានបទច
ម្រៀងផ្ទាល់ខ្លួន បានចំនួន៤បទមក ហើយដែលបានចេញលក់ នៅលើទីផ្សារក្នុងនោះ មានដូចជា
បទ«ខំភ្លេចនឹកបងលើសដើម» «សង្សារកំពូលរវល់» «Honeyសំណព្វចិត្ត» និងបទ«សង្សារមួយ ថ្ងៃ
សង្សារមួយជីវិត»។

ចំពោះបទចម្រៀងទាំងអស់ ដែលមាននៅក្នុងផលិតកម្មថ្មី របស់តារាចម្រៀងសាច់ស ដូចបណ្តូល
ចេករូបនេះ បានចរាចរលក់ នៅលើទីផ្សារ មានការចាប់អារម្មណ៍ពី សំណាក់ស្រទាប់យុវវ័យ ជាច្រើន
ក្នុងនោះមានបទចម្រៀង២បទ គឺបទ «សង្សារមួយថ្ងៃសង្សារមួយជីវិត»និងបទ«ខំភ្លេចនឹកបងលើស
ដើម» ។

ក្នុងចំណោមបទចម្រៀ ទាំងអស់របស់ យូរី មានចំនួន២បទបានចេញ ជាលក់ជាខារ៉ាអូខេរួច ទៅហើយ
នាពេលថ្មីៗនេះ ដែលបទទាំង២នោះ ស្ថិតក្នុង VCD vol 118 ដូចជាបទ«សង្សារកំពូលរវល់ »និងបទ
«ខំភ្លេចនឹកបងលើសដើម» ។ គ្រាន់តែចេញខារ៉ាអូខេ បទចម្រៀងភ្លាម យូរី ត្រូវបានទស្សនិកជនកោត
សរសើរយ៉ាងខ្លាំង តាមរយៈការសម្តែង ដ៏ប៉ិនប្រសព្វលាយឡំ និងភាពក្រមិចក្រមើម របស់នាង ។

បើតាមការបង្ហើបឲ្យដឹងពី តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេកញ្ញា សេន យូរី កាលពីថ្ងៃទី ២៩ ខែធ្នូ
កន្លងទៅថ្មីៗនេះ​ នៅឯស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធី «តន្ត្រីយុវវ័យ»  បានប្រាប់ឲ្យ Looking
TODAY ដឹងថានាងកំពុងតែត្រៀមបទចម្រៀងចំនួន ៣ បទសម្រាប់វ៉ុលក្រោយរបស់នាង។ តែតារា
ចម្រៀងដែលកំពុង តែបោះជំហ៊ានទៅរក ភាពល្បីល្បាញរូបនេះ មិនទាន់បង្ហើបប្រាប់ ឲ្យដឹងពីចំណង
ជើង នៅឡើយទេ ព្រោះនាងចង់ធ្វើឲ្យមាន ភាពភ្ញាក់ផ្អើលពី សំណាក់មហាជន និងស្រទាប់យុវវ័យ ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាចម្រៀងរូបនេះ ខុសប្លែកពីតារាចម្រៀង មួយចំនួនដែលគេ
បានចេញទៅច្រៀង នៅក្រៅប្រទេសតែចំពោះ កញ្ញា យូរី វិញបែរជាមិនមានស្ពនស័រ (Sponsor) ណា
មួយចេញមុខមក ទាក់ទងឲ្យនាងចេញ ទៅច្រៀងនៅខាងក្រៅ ប្រទេសនោះទេ ។

ចំពោះបញ្ហានេះ តារាចម្រៀងស្រីស្រស់ សម្ផស្សឆើត យូរី បាននិយាយប្រាប់ LookingTODAY ដឹងថា
”តាមពិតខ្ញុំមិនទាន់មានស្ពនស័រ ណាមួយមកទាក់ទង ឲ្យខ្ញុំចេញទៅច្រៀង នៅក្រៅប្រទេសនោះទេ ។
តែបច្ចុប្បន្ននេះខ្ញុំមាន ការមមាញឹកយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវចុះច្រៀង នៅតាមខេត្ត និងត្រូវថតសំឡេង
ដាក់ចូល CD ថែមទាំងជាប់ថតខារ៉ាអូខេ បទចម្រៀងផងដែរ”។

លើសពីនេះទៅទៀតនោះកញ្ញា សេន យូរី បានប្រាប់ឲ្យដឹងបន្តទៀតថា”ខ្ញុំបានជាប់កុងត្រាចុះ ទៅ
ច្រៀងតាមខេត្ត ជាមួយក្រុមហ៊ុន២ គឺក្រុមហ៊ុនស្រាបៀរ អាន់ឆ័រ និងក្រុមហ៊ុនភេសជ្ជៈ ផៅវើអាប់
ដែលចាប់ផ្តើមកំឡុង ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខនេះតទៅ។ក្រៅពីនេះគឺខ្ញុំជាប់ ថតស្ពត
ពាណិជ្ជកម្មឲ្យក្រុមហ៊ុនភេសជ្ជៈហ្វូមសយ ហើយស្ពតនេះគឺ ខ្ញុំត្រូវចេញទៅថត នៅប្រទេសសាំងហ្គា
ពួរ ផងដែរ”។

ទស្សនិកជនមួយចំនួន បានព្យាករណ៍ថាស្រីស្រស់ យូរី មិនយូរទេនាងនិងមាន កេរ្តិ៍ល្បីល្បាញមិន
ចាញ់ តារាចម្រៀងរួមទ្រនំឡើយ ព្រោះនាងមានទឹកដមសំនៀង ពិរោះនិងមានសម្រស់ស្រស់ ស្អាត
ថែមទាំងមាន ទេពកោសល្យក្នុង ការសម្តែងបានយ៉ាង ល្អទៀតផងដូច្នេះ តារាចម្រៀងរូបនេះ និង
មានភាពល្បីល្បាញរន្ទឺ ពេញពិភពសិល្បៈនា ពេលឆាប់ៗខាងមុខនេះ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuri sunday singer entertainment khmer star