CamNews

តារា 

Ki Bum (Super Junior)អោបរឹតYe Jinដោយក្តីស្រលាញ់ថ្នាក់ថ្នម

អ្នកផ្សាយព័ត៌មានរបស់tvN ទើបបានបង្ហាញនូវរូបភាពដំបូងរបស់គូស្នេហ៍មួយគូនៃ
ភាពយន្តរឿង"I Love Lee Tae Ri" ដែលសម្តែងដោយតួប្រុសគឺKim Ki Bumនិងតួស្រី
Park Ye Jinដែល
បានសំដែងក្នុងកម្មវិធីទូរទស្សន៍តាមរយះការណាត់ជួបគ្នាមួយប្រកប
ដោយបរិយាកាសរ៉ូមែនទិច។

I Love Lee Tae Ri គឺជា drama មនោសញ្ចេតនា កំប្លែង...។ អត្ថន័យក្នុងរឿង គេចង់
និយាយអំពីយុវជនម្នាក់អាយុ១៤ឆ្នាំGeum Eun Dong (Kim Ki Bum) ដែលមិននឹកស្មានថា
ត្រូវ "ប្រែក្លាយជាចាស់"ដោយប្រែរូបរាងជាបុរសមានអាយុ៣០ឆ្នាំ។ ភាពស្មុគស្មាញបានកើត
ឡើងនៅពេលEun Dong "Fall In Love" ជាមួយនឹងស្រ្តីដែលមានអាយុច្រើនជាងខ្លួន និងជា
អ្នកមានទ្រព្យសម្បត្តិLee Tae Ri (Park Ye Jin)។ ភាគទី១នឹងត្រូវបានគេបញ្ចាំងតាមទូរទស្សន៍
នៅថ្ងៃទី២៨/៥ខាងមុខ៕
ដោយ៖ និស្ស័យ
ប្រភព៖ k14

Tags: Kim Ki Bum Park Ye Jin entertainment star