តើអ្នកដឹងទេថា រថយន្ត Lamborghini's Aventador J ត្រូវបានផលិតឡើងត្រឹមតែ ៦សប្តាហ៍
តែប៉ុណ្ណោះ។ បទសំភាសន៍ជាមួយនឹងលោក Filippo Perini ដែលជាប្រធានផ្នែកគូរនៅក្នុង
ក្រុមហ៊ុន Lamborghini។
លោក Perini បានមានប្រសាសន៍ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ លោក Winkelmann ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lamborghini បានអោយលោក Perini ធ្វើអ្វីម្យ៉ាង ដែលលោកចង់ធ្វើ ពេលនោះលោក Perini ក៏បានគូររូបរថយន្តមួយក្នុងរយៈពេល១សប្តាហ៍។
គ្រាន់តែរយៈពេលមួយខែកន្លះតែប៉ុណ្ណោះរថយន្តដែល លោក Perini បានគូរ ត្រូវបាន
ផលិតចេញ។ភាពប្លែករបស់រថយន្ត Lamborghini Aventador J គឺមានការខុសគ្នាត្រង់
ចំនុចខ្លះ ដូចជា គំរបរថយន្តខាងមុខ ដំបូលរថយន្ត ចំនែកឯកញ្ចក់គឺត្រូវបានគេកាត់
ចេញខ្លះ។ រីឯកំលាំងម៉ាស៊ីនគឺ ១២V។
ក្នុងពេលដែលកំពុងផ្សព្វផ្សាយរថយន្ត Lamborghini Aventador J គឺ មានអ្នកពេញចិត្ត
ម្នាក់បានទិញ។ ដោយគាត់បានទិញរថយន្ត Lamborghini Aventador J នេះ ក្នុងតំលៃ
១.៧៥ លាន ផោន (គិតបញ្ចូលពន្ធ)។
ដោយ៖ រ័ត្ន