CamNews

តន្រ្តី 

ប្លែកភ្នែក របស់ក្មេងៗកូរ៉េ យកជំនាញ តៃក្វាន់ដូមករាំបទ Growl របស់ EXO (វីដេអូខាងក្នុង)

Exo ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាក្រុមចំរៀង ថ្មីមួយ ដែលចេញមក ដណើមបាន ឈ្មោះជាតារា ល្បីភ្លាមៗ ក្នុងរយៈពេលមួយ យ៉ាងខ្លីដែល ក្រុមចំរៀង ផ្សេងៗទៀត ពិបាកនិងធ្វើបាន ។ ជាមួយនិង អាល់ប៊ុមថ្មី XOXO បានទាក់ទាញ ភាពល្បីល្បាញ និងពានរង្វាន់ ជាច្រើនដល់ EXO ។



នៅក្នុងអាល់ប៊ុម XOXO បទមួយ ដែលមានចំណង ជើងថា​ " Growl " គឺជាបទមួយ​ ដែលទស្សនិកជន ចូលចិត្ត និងទទួលបាន ការគាំទ្រ ច្រើនជាងគេ ។ បទនេះពិរោះ ភ្លេងវា ធ្វើអោយ យើងចង់រាំតាម ជា ខ្លាំង ។ ដោយសារតែ ប្រជាប្រិយភាព បទនេះខ្ពស់ មានវីដេអូ មួយបានផុសឡើង ដែលទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន ថ្មីទៀតហើយ ។ វីដេអូនេះគឺ ក្មេងៗកូរ៉េ ដែលមាន ជំនាញ តៃក្វាន់ដូ នៅក្នុងក្លឹប តៃក្វាន់ដូ K-Tiger បានរួមគ្នា ថតវីដេអូ ដែលយកក្បាច់ តៃក្វាន់ដូ មកបញ្ចូលនិង កែច្នៃ ហើយរាំ លើបទ " Growl "  នេះ ។ វីដេអូមាន រយៈពេល ៩ នាទីដែល ថតជា Drama Version ដូចទៅ និងរបស់ EXO ដែរ ។



គួរបញ្ជាក់ ផងដែរថា ក្រុមតៃក្វាន់ដូ K-Tiger ធ្លាប់យក ក្បាច់តៃក្វាន់ដូ រាំបែបនេះ ម្តងរួចមកហើយ រួច ទទួលបាន ការគាំទ្រជាខ្លាំង ជាមួយនិងបទ " Ringa Linga "  របស់ TaeYang ៕ 

 

ដោយ​ ៖ លីលី
ប្រភព ៖ youtube 


Tags: kpop star group band idol k-tiger growl exo taekwondo