CamNews

តារា 

ក្រុម Girl’s Generation, SISTAR និង 2NE1 ជាប់ជា​កំពូល​តារា​ចម្រៀងស្រី​ ដើមឆ្នាំ​ ២០១៤

កូរ៉េ៖ តាមប្រភពសារ ព័ត៌មាន ពី Sport Chosun ថ្មីៗនេះ បានប្រកាស ចំណាត់ថ្នាក់ កំពូលតារា ចម្រៀងស្រី នៅដើម ឆ្នាំ២០១៤ នេះ ។ ចំណាត់ថ្នាក់ដំបូង “Insurmountable Wall” បានទៅលើ ក្រុមតារាចម្រៀងស្រី Girls’ Generation, SISTAR និង 2NE1។ Girls’ Generation បានគ្រងតំណែង ចំណាត់កំពូលនេះ បាន ៣ ឆ្នាំមកហើយ។

ពួកគេមិនត្រឹមតែ ទទួលបាន ប្រជាប្រិយយ៉ាងខ្លាំង ក្នុងប្រទេសនោះទេ សូម្បីតែក្រៅប្រទេស ក៏ពួកគេទទួលបាន ការគាំទ្រយ៉ាងខ្លាំងដែរ ទោះបីជា សមាជិក មួយចំនួន ធ្លាប់មានរឿងអាស្រូវ ស្នេហាក៏ដោយ។

ជាមួយនេះ ក្រុម Girls’ Generation ក៏កំពុងតែត្រៀមចេញ បទចម្រៀងថ្មីរបស់ខ្លួន ក្នុងពេលឆាប់ៗ នេះ។ ក្រុមតារាស្រីបន្ទាប់ គឺក្រុម SISTAR។ បទចម្រៀង ដែលពួកគេទទួលបាន ការគាំទ្រខ្លាំង មានដូចជាៈ “Alone” “Loving U” និង “Gone, Not Around Any Longer”។

ចំណែកឯក្រុម 2NE1 វិញ ទើបតែចេញបទ ចម្រៀងថ្មីៗចំនួន ៣ បទ ដែលមានចំណងជើងថា “Falling in Love” “Do You Love Me” និង “Missing You”។ ពួកគេកំពុងតែ ត្រៀមចេញ ទៅ សម្តែងតន្ត្រី ទេសចរណ៍ ពិភពលោកលើកទី ២ ក្នុង ខែមិនា។

ជាមួយគ្នានេះ ពាក្យចចាមអារ៉ាម ពីក្នុងពិភពសិល្បៈជាច្រើន បានខ្សឹបខ្សៀវគ្នាថា ក្រុម 2NE1 គួរតែសកម្ម ក្នុងការផ្សព្វផ្សាយ បទចម្រៀងរបស់ខ្លួន បន្ថែមទៀត ទើបអាចយកឈ្នះ ក្នុង Girls’ Generation បាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: girl’s generation sistar 2ne1 the best singer entertainment korean super stars