CamNews

តារា 

JB សរសេរបទចម្រៀងជូនអ្នកម្ដាយ


Justin Bieber បានសរសេរចម្រៀងមួយបទសម្រាប់ម្ដាយរបស់គេ។ តារាអាយុ១៨ឆ្នាំរូបនេះ
ពិតជាមានភាពជិតស្និតជាមួយនឹងម្ដាយរបស់គេជាខ្លាំង។ Pattie Mallette ដែលបានទទួល
កាដួរថ្ងៃកំណើតពីកូនជាបទចម្រៀងមួយបទដែលច្រៀងចេញពីទឹកចិត្តស្រលាញ់របស់ JB។

បន្ទាប់ពីបានចំណាយពេលជាមួយកូនប្រុសមក នាងបានសរសេរលើ Twitter របស់នាងថា
"Had the BEST mother-son date ever w @justinbieber. Dinner & a movie & gave me
& early bday present - he wrote me a song!#MomentsToCherish. (sic)" ហើយ JB ក៏
បានឆ្លើយតបវិញផងដែរថា "love u (sic)"។ មើលទៅម្ដាយកូនគេពិរនាក់នេះពិតជាមានក្ដី
សុខណាស់! តែក្រៅពីម្ដាយរបស់គេ JB ក៏មាននារីម្នាក់ទៀតដែរដែលអ្នកទាំងអស់គ្នាបាន
ដឹងហើយថាជាមនុស្សស្រីដែលគេស្រលាញ់គឺ Selena Gomez ដែលស្នេហាអ្នកទាំង២បាន
ចាប់ផ្ដើមតាំងពីឆ្នាំ២០១០ មកម្លេះ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ chinadaily

Tags: justin bieber