CamNews

តារា 

Angelina Jolie នឹង Brad Pitt មានភាពរកាំរកូស មុនពេលជិតរៀបការ

សារព័ត៌មានបរទេស ដែលបានចេញផ្សាយ កាលពីម្សិលមិញនេះ បានអោយដឹងថា​ Brad
Pitt នឹងមានគម្រោងរៀបការជាមួយនឹងនាង Angelina Jolie ក្នុងពេល
ឆាប់ៗខាងមុននេះ។

ដោយឡែក  អ្វីដែលប្រភពព័ត៌មានដដែលនេះ   បានផ្តោតទៅលើនោះគឺថា​  ដៃគូស្នេហាមួយគូរនេះ
មានភាពរកាំរកូសបន្តិចបន្ទួច មុនពេលដែលគម្រោងរៀបការបានខិតជិតចូលមកដល់ ពោលគឺលោក
Brad Pitt   បានផឹកយ៉ាងជោគជាំជាមួយនឹងលោក  Guy Ritchie វ័យ 43 ឆ្នាំ  នៅឯតៀមស្រា  ទីក្រុង
ឡុងដ៍ដែលមានឈ្មោះថា The Punchbowl ។

គួរបញ្ជាក់ផងដែរថា Brad Pitt បានវិលត្រលប់មកផ្ទះជួលរបស់ខ្លួនវិញ  នៅឯតំបន់ Richmond នាវេ
លាម៉ោង 6 ព្រឹកក្នុងសភាពជោគជាំយ៉ាងខ្លាំង ។  លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍
Daily Star បានបញ្ជាក់អោយដឹងថា Brad Pitt  បានចំណាយពេលដល់ទៅពេញមួយយប់នៅក្នុងការ
ចំណាយពេលផឹកស៊ីនៅក្នុងតៀមស្រាមួយនោះ។

គួររំឮកផងដែរថា បើយោងតាមសម្តីនាង Angelina Jolie វិញ ក៏បានបន្ថែមអោយដឹងផងដែរថា នៅ
ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ  នាងមែនដែលឃើញគាត់ស្ថិតនៅក្នុងសភាពបែបនេះទេ  តែបើ
យោងតាមសម្តីរបស់លោក Brad Pitt វិញគាត់បាននិយាយថា  ៖ ខណៈពេលដែលគាត់ស្ថិតនៅក្នុង
សភាពស្រវឹងជោគជាំបែបនេះក៏មកពីគាត់ផឹករៀងជ្រុលបន្តិច។ លើសពីនេះទៅទៀត បើតាមរបាយ
ការណ៍ក៏បានបន្ថែមអោយដឹងថា គូស្នេហ៍មួយគូរនេះមានគំរោងនឹងរៀបការក្នុងពេលឆាប់ៗខាងមុខ
នេះ នៅភាគខាងត្បូងប្រទេសបារាំង៕

ដោយ ៖ ពិសី
ប្រភព ៖ europe


Tags: international news strange entertainment star