នារីជនជាតិចិនម្នាក់បានយកឈ្នះលើបេក្ខនារី និងបេក្ខជនជាច្រើនពាន់នាក់ដើម្បីបានទទួល
ការងារជាអ្នក"ចូលចិត្តគេង" និងទទួលបានប្រាក់ខែខ្ពស់ អាហារហូបចុក ការស្នាក់នៅ ព្រម
ទាំងសេវាកម្មផ្សេងៗទៀតនៅក្នុងសណ្ឋាគារទាំងឡាយក្នុងប្រទេសចិន។
នាង Zhuang គេងនៅក្នុងសណ្ឋាគារបុរាណមួយក្នុងក្រុងប៉េកាំងកាលពីថ្ងៃទី ៦មិនា នេះគឺ
ជាផ្នែកមួយនៃការងារ "អ្នកគេងសាកល្បង" របស់ខ្លួន។
នាងគឺជាមនុស្សម្នាក់ក្នុងចំណោម ៣នាក់ដែលត្រូវបានជ្រើសរើសចុងក្រោយក្នុងចំណោម
បេក្ខជន និងបេក្ខនារីចំនួន ៧.៨០០នាក់។ នាងចាប់ផ្ដើមធ្វើការអោយ Qunar ក្នុងនាមជាអ្នក
គេងសាកល្បងអាជីពនៅសណ្ឋាគារចាប់ពីខែមិនាឆ្នាំ ២០១០។
Zhuang ពិនិត្យប៉ាន់តែនៅសណ្ឋាគារមួយក្នុងក្រុងប៉េកាំង។
មកទល់នឹងពេលនេះ នាងបានគេងសាកល្បងនៅក្នុងសណ្ឋាគារជាង ២០០ នៅប្រទេស
ចិន។ ក្នុងរួបភាព Zhuang កំពុងពិនិត្យបរិយកាស វត្ថុធាតុនៅក្នុងបន្ទប់ទឹករបស់សណ្ឋាគារ។
Zhuang បានអោយដឹងថា ៖ "ការងាររបស់ខ្ញុំគឺដើរតួជាភ្ញៀវដែលមានវ័យផ្សេងៗគ្នា មាន
ចំណូលចិត្ដផ្សេងៗគ្នា និងធ្វើខ្លួនអោយស្ថិតក្នុងស្ថានភាពខុសៗគ្នាដើម្បីពិនិត្យមើលថា
តើសណ្ឋាគារមួយណាដែលសមស្របជាមួយនឹងតម្រូវការបំផុត"។
ការកត់ត្រារបស់អ្នកជំនាញការគេសាកល្បងរួបនេះ នឹងជួយអោយភ្ញៀវអាចជ្រើសរើស
សណ្ឋាគារមួយដែលស័ក្ដិសមបំផុត និងផាសុខភាពក្នុងការធ្វើដំណើររបស់ខ្លួន។
Qunar គឺជាក្លឹបទេសចរណ៍លើអ៊ីនធើរណែតរបស់ជនជាតិចិន។ ក្លឹបនេះ ចាប់ផ្ដើមជ្រើស
រើសអ្នកជំនាញគេងសាកល្បងនៅសណ្ឋាគារចាប់ពីឆ្នាំ ២០១០។
យោងតាម Qunar តម្រូវការសម្រាប់ការងារនេះគឺគេងនៅក្នុងសណ្ឋាគារដែលត្រូវបានជ្រើស
រើសដោយមិនបង្ហាញពីតួនាទីពិត និងវាយតម្លៃគុណភាពវត្ថុធាតុ ទីតាំង អាហារ សេវាកម្ម
និងតម្លៃរបស់សណ្ឋាគារ។
ការវាយតម្លៃរបស់ Zhuang ត្រូវបានធ្វើឡើងដោយឯករាជ ហើយការវាយតម្លៃនេះនឹងត្រូវ
បានប្រើប្រាស់ដើម្បីណែនាំដល់ភ្ញៀវទេសចរណ៍។
Zhuang ពិនិត្យគុណភាព wifi នៅក្នុងសណ្ឋាគារមួយនៅប៉េកាំង។
ថតរូបជ្រុងនានារបស់សណ្ឋាគារ។
ពិនិត្យគ្រែ។
ការងាររបស់ Zhuang គឺពិនិត្យ និងកត់ត្រាអ្វីៗទាំងអស់។
នាងត្រួតពិនិត្យតាំងពីសរសៃសក់ដែលអាចជាប់នៅលើគ្រែ។
Zhuang កំពុងពិនិត្យកែវរបស់សណ្ឋាគារ។
ការងារនេះ បានអនុញ្ញាតអោយនាងដើរហើរ ទទួលសេវាកម្មល្អៗពីសណ្ឋាគារ ដោយមិន
ចាំបាច់ខ្លាចអស់ប្រាក់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters