CamNews

តារា 

ស្រីណយ សារភាពថា មានប្រុសវ័យជាង៣០ឆ្នាំ ចង់ធានាចិញ្ចឹម

មួយរយៈចុងក្រោយនេះ តារាចម្រៀងវ័យក្មេងតូចច្រឡឹង ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា
សែម ស្រីណយ បានលេចឮ ព័ត៌មានជាហូរហែឥតស្រាកស្រាន ដោយមុននេះបន្តិច
តារាចម្រៀងរូបនេះ ធ្លាប់ត្រូវបានមហាជន និងអ្នកកាសែតក្នុងស្រុក មួយចំនួនបានដាក់
បន្ទុក មកលើនាងថា យ៉ាងខ្លាំងថា នាងវាយឫកខ្ពស់កប់ពពក ខណៈកេរ្តិ៍ឈ្មោះ និងប្រជា
ប្រិយភាពរបស់នាង មិនទាន់ល្បីរន្ទឺប៉ុន្មានផងនោះ ។

ប៉ុន្តែទោះជាយ៉ាងណា ជុំវិញព័ត៌មានថា កញ្ញា ស្រីណយ បានវាយឫកខ្ពស់កប់ពពកចំពោះ
មហាជន និងអ្នកកាសែតនោះ ក៏ត្រូវបាននាង ចេញមុខបកស្រាយភ្លាមៗ ប្រាប់គេហទំព័រ
LookingTODAY ថា ខ្លួន មិនបានវាយឫក ដាក់មហាជន និងអ្នកកាសែតនោះទេដោយនាង
ឭបានអះអាងថា មានតែពេលនាងនិយាយ ជាមួយគេ គេមិននិយាយជាមួយទៅវិញឲ្យនាង
វាយឫកដាក់គេ គឺមិនមែននោះទេ ។ បន្ទាប់ពីព័ត៌មាននេះ បានផាយផាត់រសាត់តាមវាយោ
មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចធ្លាយ ព័ត៌មានជាថ្មីមួយទៀតថា ស្រីស្រស់សម្បូរមន្ត
ស្នេហ៍ វ័យ២២ឆ្នាំរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍ ជាមួយកូនថៅកែលក់ថយន្តក្នុងរាជធានី
ភ្នំពេញម្នាក់ វ័យជិត៣០ឆ្នាំ ។

ពាក់ព័ន្ធនឹង ព័ត៌មានថា តារាចម្រៀងវ័យក្មេងសម្បូរកន្លង់ៗ តាមស្នេហ៍ កញ្ញា ស្រីណយ
កំពុងតែបង្កាត់ភ្លើងស្នេហ៍ ជាមួយ កូនថៅ កែលក់រថយន្ត ដែលលេចធ្លាយចេញ ពីចង្កោម
អ្នកសិល្បៈនោះ ស្រាប់តែថ្មីៗនេះ នាងបានបដិសេធ ប្រាប់គេហទំព័រ LookingTODAY ឲ្យ
ដឹងថា នាងគ្មានទំនាក់ទំនង ស្នេហាជាមួយកូនថៅកែ លក់ថយន្តដូចដែលគេលើកឡើង
នោះទេ ហើយក៏មិនដែលស្គាល់ បុរសម្នាក់នោះផងដែរ ។ ប៉ុន្តែ ស្រីណយ បានបង្ហើបឲ្យ
ដឹងថា នាងពិតជាមានបុរសៗគ្រប់វ័យ ទាំងវ័យស្របាល និងវ័យជំនាស់ជាងនាង បានតាម
ស្រឡាញ់ សុំស្នេហ៍ ពីនាងច្រើនពិតមែន ។

តារាចម្រៀង ដែលកំពុងតែមាន ប្រជាប្រិយភាពរូបនេះ បាននិយាយត្រង់ៗបន្តទៀតថា
"ខ្ញុំមិនកុហកបងទេ...! ជាការពិត យើងជា អ្នកសិល្បៈអ៊ីចឹង គឺពិតជាមានគេស្រឡាញ់
ច្រើនមែន ប៉ុន្តែអារឿងហ្នឹង ខ្ញុំមិនទាន់ចង់គិតគូវានោះទេ ។ ឥឡូវខ្ញុំ និយាយប្រាប់បងឲ្យ
អស់ទៅ កន្លងមក ក៏ធ្លាប់មានបុរសម្នាក់ គាត់មានវ័យជាង៣០ឆ្នាំ គាត់បានសួរខ្ញុំត្រង់ៗថា គាត់ចង់ទទួលការខុសត្រូវលើខ្ញុំចង់ផ្តល់នូវអ្វីៗ ដែលខ្ញុំខ្វះខាត និយាយឲ្យត្រង់ទៅ គឺគាត់
ចង់ចិញ្ចឹមខ្ញុំតែម្តង ។ ប៉ុន្តែខ្ញុំបាននិយាយប្រាប់គាត់វិញថា ខ្ញុំមិនអាចទទួលយកនូវអ្វីដែល
ខ្ញុំ មិនពេញចិត្តបានទេ បើទោះបីជាគាត់ ឲ្យអ្វីៗគ្រប់យ៉ាងមកខ្ញុំ ក៏ដោយ ព្រោះខ្ញុំអត់ចង់
មានការពាក់ព័ន្ធ ជាមួយគេថា ខ្ញុំចង់បានអ្វីៗពីគេនោះទេ ព្រោះខ្ញុំគិតថា អ្វីក៏ដោយគឺសុទ្ធ
តែ មានសំណងទៅវិញ ដូច្នេះគឺខ្ញុំមិនអាចទទួលយក បានដែរ" ។

មូលហេតុដែល កញ្ញា ណយ មិនអាចទទួលយក ការឧបត្ថម្ភ ឬការធានាចិញ្ចឹមបុរសវ័យ
ជាង៣០ឆ្នាំនោះបាន គឺមកពីនាង បានមើល ឃើញបុរសម្នាក់ ទុកក្នុងបេះដូងរបស់នាង
រួចទៅហើយ ប៉ុន្តែដោយនាងមិនអាច ទម្លាយចេញបាននៅឡើយទេ នៅពេលនេះ ព្រោះ
ថា នាងនិងបុរសម្នាក់នោះ កំពុងតែស្ទាបស្ទង់ យល់ចិត្តគ្នា នៅឡើយ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: srey noy singer actor entertainment khmer star