CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថ្ងៃអាទិត្យទី០៦ខែឧសភាឆ្នាំ២០១២


ជូត

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះមានលាភផលហូរចូលយ៉ាង
ក្រាស់ក្រែល។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះជួបតែសុខនិងសប្បាយ មិនមាន
បញ្ហានោះទេ។ ស្នេហាថ្ងៃនេះគូស្នេហ៍ផ្អែមល្ហែមដូចទឹកឃ្មុំ។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះមើលទៅមិនមានលាភហូរ
ចូលនោះទេដូចនេះហើយអោយខំប្រឹង។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះអាច
មានបញ្ហាដូចនេះហើយគួរណាមានមនុស្សទៅជាមួយ។ ស្នេហារកាំរកូសមានបញ្ហា។
ខាល
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះសមប្រកប
ជាសម្បើមហើយជាវេលាល្អសម្រាប់អ្នកចង់បើកអាជីវកម្មថ្មីផង។ រាល់ការចេញដំណើរទៅណា
មកណាថ្ងៃនេះ ជួបតែសុខនិងសប្បាយ។ ស្នេហាថ្ងៃនេះគូស្នេហ៍ចេះយល់ចិត្តគ្នា។
ថោះ
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះមើលទៅកាក់កបគួរសមដែរដូចនេះហើយ
គួរណាខិតខំបន្តរទៀតដើម្បីសម្រេចផលធំ។ រាល់ការចេញដំណើរទៅណាមកណាថ្អៃនេះ មិន
ជាមានបញ្ហាចោទធំដុំនោះទេ។ ស្នេហាថ្ងៃនេះអាចមានបញ្ហាដូចនេះហើយគួរណាចេះយល់ចិត្តគ្នា។
រោង
រាសីថ្ងៃនេះល្អបង្គួរ។​ រាល់ការងាររកទទួលទានថ្ងៃនេះមើលទៅអាចមានបញ្ហាបន្តិចបន្តួចហេតុនេះ
ហើយកុំឆេវឆាវត្រូវចេះទប់អារម្មណ៍។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានបញ្ហា
នោះទេ។ ស្នេហាថ្ងៃនេះកុំលេងសម្ដីពេកប្រយ័ត្នស្រីប្រកាន់ប្រុសប្រកែក។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំសមប្រកបនោះទេហេតុនេះ
ហើយគួរណាគិតពិចារណាអោយបានច្បាស់មុនពេលធ្វើអ្វីមួយ។ រាល់ការចេញដំណើរទៅណា
មកណាថ្ងៃនេះគួរណាមានមនុស្សទៅជាមួយទើបល្អ។ ស្នេហាថ្ងៃនេះរកាំរកូស តែគួរណាចេះ
យល់ចិត្តគ្នាផង។
មមី
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះពុំមានបញ្ហាអ្វីនោះទេ ដូចនេះហើយ
កុំបារម្ភអ្វី។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះ មិនមានបញ្ហានោះទេ។ ស្នេហាថ្ងៃនេះគូ
ស្នេហ៍មានតែភាសាផ្អែមល្ហែមជាប់មាត់។
មមែ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមើលទៅពុំ
ទទួលបានលាភផលក្រាស់ក្រែលនោះទេ។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះអោយ
ប្រយ័ត្នបញ្ហាតូចធំអាចកើតមាន។ ស្នេហាថ្ងៃនេះរកាំរកូសព្រោះសម្ដីថ្លោស។
វក
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះអាចជួបបញ្ហាបន្តិចបន្តួច
ដូចនេះហើយគួរណាចេះប្រយ័ត្ននិងកុំឆេវឆាវ។ ការចេញដំណើរទៅណាមកណាថ្ងៃនេះមិនមាន
បញ្ហាធំដុំនោះទេ។ បញ្ហាស្នេហាថ្ងៃនេះអាចមានបញ្ហាដូចនេះហើយត្រូវចេះប្រើសម្ដីលួងលោម។
រកា
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាងសព្វមួយដងដូចនេះ
ហើយកុំបង្អែរបង្អង់យូរ ប្រញ៉ាប់ប្រមូលផល។ ចេញដំណើរទៅណាមកណាថ្ងៃនេះមានតែសុខ
ព្រមនិងសប្បាយ។ ចំពោះបញ្ហាស្នេហាថ្ងៃនេះមិនមានបញ្ហាអ្វីគួរអោយកត់សម្គាល់នោះទេគូស្នេហ៍
ផ្អែមល្ហែមល្អូកល្អើនមានតែភាសាអូន និងបង។
ចរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះសមប្រកបជាធម្មតាទេ ពុំមានបញ្ហា
ចោទជាសំខាន់ដល់អ្នកឡើយ។ ចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានបញ្ហាអ្វីនោះទេ មាន
តែសុខនិងសប្បាយ។ ចំពោះបញ្ហាស្នេហាថ្ងៃនេះគូរស្នេហ៍ចេះយល់ចិត្តគ្នា។
កុរ
រាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានដំណើរការជាធម្មតាតែសូមមេត្តាប្រយ័ត្នសម្ដី
ព្រោះអាចមានអ្នកទី៣នាំរឿងដល់ការងារធំ។ ធ្វើដំណើរទៅណាមកណាមានសភាពធម្មតា។
ស្នេហាឆុងគ្នាបន្តិចតែគួរណាចេះអត់ទ្រាំ។