កុមារាជនជាតិ ឥណ្ឌាម្នាក់ អាយុ ១២ឆ្នាំ ត្រូវបានបុរសពីរនាក់ ចាក់សាំងដុតទាំងរស់ ព្រោះតែបានឈ្លោះគ្នាកាលពីមុននេះ ដោយសាររឿងខ្សែខ្លែង។
កុមារាដែលត្រូវគេដុតទាំងរស់ ឈ្មោះ Vidhu Jain
កុមារាឈ្មោះ Vidhu Jain ជាកូនប្រុសរបស់អ្នកលក់ខ្លែងម្នាក់ ត្រូវបានគេចាប់ខ្លួន ខណៈកំពុងជិះកង់យកបាយពេលថ្ងៃត្រង់ទៅឱ្យប្អូនរបស់ខ្លួន នៅឯសាលារៀន ក្នុងទីរួមស្រុក Malerkotla ខណ្ឌ Sangrur ក្នុងរដ្ឋ Punjab កាលពីថ្ងៃទី ៣០កញ្ញា។
សាក្សីជាច្រើន បានឱ្យដឹងថា កុមារដ៏គួរអាណិតនេះ រត់បណ្ដើរ ស្រែកបណ្ដើរ ដោយសារតែត្រូវជនដៃដល់ចាក់សាំងដុត។ អ្នកដំណើរដែលបានឃើញហេតុការណ៍នេះ ក៏បានបញ្ជូនកុមាររងគ្រោះ ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ប៉ុន្ដែដោយសាររបួសពេញរាងកាយ កុមារនេះក៏បានបាត់បង់ជីវិត។
Vidhu Jain បានបាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ
នៅមុនពេលស្លាប់ កុមារា Vidhu បានប្រាប់នគរបាលថា ខ្លួនមិនស្គាល់ជនដៃដល់ទាំងនោះទេ ប៉ុន្ដែ ស្គាល់មុខពួកគេ ដោយសារតែខ្លួនធ្លាប់បានឈ្លោះប្រកែកគ្នាជាមួយពួកនោះ ដោយសារតែរឿងខ្សែខ្លែង។
ទំព័រ Hundustan Times បានចុះផ្សាយថា ការឈ្លោះប្រកែកគ្នានោះ មានអ្នកបុគ្គលិករបស់ហាងមួយ នៅក្បែរនោះដែរ។ នគរបាលឱ្យដឹងថា ពួកគេកំពុងស្រាវជ្រាវស្វែងរកបុគ្គលិកហាងម្នាក់ ដែលបានឃើញហេតុការណ៍ឈ្លោះប្រកែកគ្នានោះ។ ប៉ុន្ដែ ចាប់តាំងពីពេលនោះមក បុគ្គលិកម្នាក់នោះក៏បានបាត់ខ្លួន។
ព័ត៌មានស្ដីអំពីការណីដុតមនុស្សទាំងរស់នេះ បានធ្វើឱ្យបានបាតុកម្មជាច្រើន ពីសំណាក់ប្រជាជនក្នុងតំបន់។ ពួកគេបានដុតបំផ្លាញរថយន្ដដឹកអ្នកដំណើរមួយចំនួន និងបានបិទផ្លូវជាច្រើនកន្លែងផងដែរ។ បច្ចុប្បន្ន នគរបាលកំពុងដុតដៃដុតជើង ដើម្បីតាមស្វែងរកជនដៃដល់។
ដោយ ៖ តារា
ប្រភព ៖ hindustantimes