CamNews

តារា 

សុខ រក្សា ត្រូវនារីម្នាក់ពេញចិត្ត ឧបត្ថម្ភកាដូជាង ១០០០$

ភ្នំពេញ៖ តារាចម្រៀង និងជាតន្ត្រីករ លោក សុខ រក្សា បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា លោក
កំពុងតែស្ថិត នៅលើទឹកដីនៃ ប្រទេសកាណាដា ជាមួយនឹងតារាសម្ដែង ស្រីដែលពូកែសំញ៉ែង
ដើមទ្រូងនាង កុល ដាវី ។

លោក សុខ រក្សា បានឈានជើងចាកចេញ ពីប្រទេសកម្ពុជាកាលពី កាលពាក់កណ្ដាល ខែវិច្ឆិកា
ឆ្នាំ២០១២ ។ តារាចម្រៀង និងជាតន្ត្រីករ រូបនេះត្រូវបានខាង សមាគមន៍ខ្មែររស់នៅ កាណាដា
ជាអ្នកស្ពុនស័រ (Sponsor) ធានាដើម្បីចេញទៅច្រៀង និង សម្តែងនៅលើទឹកដី ប្រទេសមួយនេះ។

ខណៈដែល សុខ រក្សា កំពុងតែស្ថិតនៅ ក្នុងប្រទេសកាណាដា ក៏មានប្រភពព័ត៌មានខ្លះៗ បាន
បញ្ចេញឲ្យដឹងថា  តារាប្រុសរបស់ខ្មែររូបនេះ កំពុងតែធ្វើឲ្យ អ្នករស់នៅប្រទេសកាណាដា មានការ
ពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំង រហូតមានអ្នកខ្លះឧបត្ថម្ភ ជាកាដូដើម្បីជាការផ្គាប់ចិត្ត ដល់លោកផង
ដែរ។

ប្រភពពីប្រទេសកាណាដា បានឲ្យ ដឹងថា វត្តមាននៃការសម្តែង របស់លោក សុខ រក្សា នៅទីនោះ
បានធ្វើឲ្យភ្ញៀវ ដែលចូលរួមកម្មវិធី ក៏ដូចជាបងបង្អូនខ្មែរ ដែលកំពុងរស់នៅទីនេះ មានការចេញ
ចិត្តក្រៃលែង។ ជាពិសេស តារា ចម្រៀង សុខ រក្សា ក៏ទទួលបានការឧបត្ថម្ភ កាដូពិសេសពី នារី
ម្នាក់ផងដែរ។

ប្រភពខាងលើបាននិយាយថា កាដូដែលលោក សុខ រក្សា ទទួលបានពី នារីម្នាក់នេះគឺមានដូចជា
ទឹកប្រាក់ចំនួន ១ពាន់ដុល្លា (1000$) និង មានឥវ៉ាន់ដែលមាន តម្លៃប្រមាណជា ប្រាំបីរយ ដុល្លារ
(800$) ផងដែរ។ជាមួយគ្នានេះដែរ លោកក៏បានទទួលកាដូ ជាច្រើនទៀងពីបងប្អូនខ្មែរ ដែលចូល
រួមក្នុងកម្មវិធី SHOW ទៀតផង។

សូមរំឮកថា លោក សុខ រក្សា បានដឹកដៃបណ្តើរនាង កុល ដាវី ឡើងយន្តហោះចេញ ពីប្រទេសខ្មែរ
ទៅកាណាដាកាលពីអំឡុង ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១២ ។ អ្នកទាំងពីរគ្រោងវិលត្រឡប់ មកខ្មែរ
វិញនាពាក់កណ្តាល ខែមករា ឆ្នាំ២០១៣ខាងមុខ៕

 ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok raksa entertainment khmer star singer