CamNews

ភាពយន្ត 

ល្បែងមរណៈ "Hunger Game"


-ដឹកនាំសម្ដែងដោយ៖ Gary Ross
-តួរអង្គសំខាន់ៗសម្ដែងដោយ៖ Jennifer Lawrence, Josh Hutcherson, Liam Hemsworth,
Woody Harrelson, Elizabeth Banks, Stanley Tucci និង Lenny Kravitz
-ជារឿងប្រភេទ៖ Action, Adventure

រៀងរាល់ឆ្នាំ សេចក្តីវិនាសនៅកន្លែងមួយនៅភាគខាងជើងនៅអាមេរិក ដែលទីក្រុងកំណាច
មួយនៃប្រទេសជាតិរបស់ Panem បានបង្ខំអោយ តំបន់និមួយៗក្នុងចំណោម តំបន់ទាំង១២
របស់គេផ្ញើក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ដើម្បីប្រកួតក្នុងកម្មវិធី Hunger Games។ ការដាក់
ទណ្ឌកម្ម សំរាប់ការបះបោរពីអតីតកាល រួមជាមួយវិធីគំរាមដ៏គួរអោយភ័យខ្លាចរបស់រដ្ឋា-
ភិបាល។

កម្មវិធី Hunger Games គឺជាព្រឹត្តិការណ៏ផ្សព្វផ្សាយតាមរយៈទូរទស្សន៍ថ្នាក់ជាតិដែលហៅ
ថា �Tributes� ដែលតំរូវមនុស្ស ២៤ នាក់មកពី ១២ ប្រយុទ្ធគ្នារហូតទាល់តែ នៅសល់មនុស្ស
ម្នាក់រួចជីវិត។

Pittes គឺជាអ្នកដែលត្រូវជ្រើសរើសអោយមកលេង ល្បែងមរណៈ Hunger Game និង Katniss
ដែលព្រមចូលខ្លួនលេងជំនួសប្អូនស្រីរបស់ខ្លួន ដែលអ្នកទាំង ២ មកពីតំបន់ ១២ គេទាំង ២
បានទទួលការណៃនាំពីអតីតអ្នកឈ្នះឈ្មោះ Haymitch Abernathy។ ប្រសិនជានាង ចង់
ត្រលប់ទៅផ្ទះនៅ District 12 វិញនោះ, Katniss ត្រូវតែធ្វើជំរើសមួយដែលមិនអាចកើតឡើង
នៅក្នុងទីលានប្រយុទ្ធ ដើម្បីអាចរួចផុតពីការស្លាប់ និង ជីវិតប្រឆាំងនឹងស្នេហា។

រឿង The Hunger Games គឺយោងទៅតាម សៀវភៅដំបូងគេបង្អស់របស់ Suzanne Collins។
សៀវភៅរឿងបីវគ្គរួមបានជារឿងតែមួយនេះបាន ធ្វើអោយមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅ
ក្នុងពិភពលោក ហើយថ្មីៗនេះ វាជាសៀវភៅដែលគេលក់ដាច់បំផុតនៅក្នុងបញ្ជីឈ្មោះទាំងអស់
នៅជុំវិញពិភពលោក។


រឿងនេះនឹងមានចាក់បញ្ជាំងក្នុងពេលឆាប់ៗនេះនៅ Legend Cinema។
ប្រភពពី៖ Legend Cinema

Tags: movie