ព័ត៌មានកំសាន្ត ៖ ឆាកជីវិតពេលខ្លះត្រូវជួបសុខនិងទុក្ខវាគឺជារឿងធម្មតា ហើយមានអ្នកខ្លះទៀតអាចនឹងពិបាកក្នុងការប្រឈមមុខជាមួយនិងបញ្ហា ប៉ុន្តែនៅតែទោះបីជាយ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃប្រាកដជាស្រលះ ដូច្នេះហើយគួរតែកុំគេចវេច ហើយធ្វើឲ្យបញ្ហាត្រូវបានបញ្ចប់ដោយរលូនក្នុងដៃអ្នក ។
ប្រភពច្បាស់លាស់ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា សល់ត្រឹមតែ ១០ ទៀតទេតារាថៃ នាង Pat napapa និងគ្រប់ខែដែលត្រូវសម្រាលកូន ប៉ុន្តែស្វាមីរបស់នាងគឺលោក Akarakit worarojcharoendet បែរជាត្រូវចាប់ឃុំខ្លួន ដោយពាក់ព័ន្ធជាមួយនិងគ្រឿងញៀនទៅវិញ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ។
ក្រោយពីបានលេចលឺដំណឹងនេះហើយបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់តារាថៃរូបនេះ ក៏មិនសប្បាយចិត្តទៅតាមនឹងដែរ ម្យ៉ាងវិញទៀតក៏ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់នាងដែរ ទើបក្រុមគ្រួសាររបស់នាងខិតខំប្រឹងប្រែងលាក់បាំងព័ត៌មានដើម្បីតួកាចឆ្នាស់ នាង Pat napapa ដឹងរឿងដែលស្វាមីត្រូវបានចាប់ខ្លួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook