CamNews

តារា 

តើបងប្រុសនាង Pat មានប្រតិកម្មយ៉ាងម៉េច ក្រោយប្អូនថ្លៃត្រូវចាប់ខ្លួន ខណៈប្អូនបង្កើតជិតសម្រាលកូន?

ព័ត៌មានកំសាន្ត ៖ បងប្រុសបង្កើតរបស់តារាសម្តែង នាង Pat napapa ពិតជារន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពីបានដឹងថា ស្វាមីរបស់នាង Pat ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃទី ០២ ខែមករា​ ដែលពាក់ព័ន្ធជាមួយនិងរឿងជួយដូរគ្រឿងញៀន ។ 

ដោយយោងតាមការសម្ភាស៍ដោយផ្ទាល់ពីបងប្រុសរបស់ថៃរូបនេះបានឲ្យដឹងថា រូបលោកផ្ទាល់បានជួបប្អូនថ្លៃតែ ២ ដងប៉ុណ្ណោះគឺលើកទីក្នុងថ្ងៃបុណ្យសព្វឪពុកនិងលើកចុងក្រោយគឺថ្ងៃមង្គលការ ។ ដូច្នេះហើយលោកក៏មិនសូវបានចាប់អារម្មណ៍និងស្គាល់ពីអត្តចរិករបស់ប្អូនថ្លៃ​គឺ លោក Akarakit worarojcharoendet ដែរ ។ ប៉ុន្តែគ្រាន់តែដឹងថា លោកមានអាជីពជាអ្នកបង្ហោះម៉ូតូ ។  

ប្រភពដដែលបានបន្ថែមទៀតថា លោកមានការព្រួយបារម្ភពីប្អូនថ្លៃនិងប្អូនស្រីរបស់ខ្លួនយ៉ាងខ្លាំង ខណៈពេលដែលនាងកំពុងតែនឹងជិតសម្រាលកូនថែមទៀតផង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រូបលោកនឹងខិតខំព្យាយាមលាក់បាំងព័ត៌មានមួយនេះកំពុងលេចលឺដល់រូបនាង ជៀសវាងប៉ះពាល់កូនក្នុងផ្ទៃ ៕

-ចុចអាន ៖ សង្សារនាង Pancake នាំកម្លាំងប៉ូលីស ទៅបិទកន្លែងលក់ម៉ូតូធំរបស់ប្តីតារាថៃ Pat ផ្អើលពេញស្រុក!











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa Akarakit worarojcharoendet