CamNews

ប្លែកៗ 

មនុស្សដែលមានអាយុវែងបំផុតក្នុងប្រវត្តិមនុស្ស!


Li Ching Yuen ឬដែលអ្នកស្រុកចិនគេល្បីថា Li Ching Yun នោះបានរកឃើញរូបមន្តសំងាត់
នៃអាយុវែងគាត់ជាមនុស្សតែម្នាក់គត់ដែលមានអាយុចាស់ជាងគេក្នុងប្រវត្តិសាស្រ្តមនុស្ស
ដែលរស់បាន ២៥១ ឆ្នាំ។ Li Ching Yuen កើតក្នុងឆ្នាំ ១៦៧៧ ហើយបានលាចាកលោកនេះ
ទៅវិញក្នុងឆ្នាំ ១៩៣៣។ លោកតាតួត Li គឺជាគ្រូថ្នាំម្នាក់ដែលមានជំនាញក្នុងការរើសថ្នាំ
ធម្មជាតិក៏ដូចជាស្រាវជ្រាវថ្នាំថ្មី លោកតាតួត Li បានប្រាប់អ្នកដែលចង់ដឹងពីល្បិចក្នុងការរស់
នៅអោយបានយូរអង្វែងថា "ត្រូវមានបេះដូងស្ងប់ អង្គុយស្ងៀមដូចអណ្ដើក ដើរអោយរហ័ស
ដូចព្រាបនិងដេកអោយដូចជាសត្វឆ្កែ" កាលពីអាយុ ១០ ឆ្នាំលោកតាតួត Li បានធ្វើដំណើរជុំ
វិញទ្វីបដើម្បីស្វែងរកថ្នាំធម្មជាតិ គាត់បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដូចជា គន់សូ
ទីប៉េ អាណាម និង សៀម ជាដើមដើម្បីប្រមូលនិងរកប្រភេទថ្នាំថ្មី។

ក្រោយពេលដែលគាត់បានទៅដល់ Kai Hsien គាត់បានជួបនឹងអាចារ្រសាសនា តៅ ហើយ
គេបានបង្រៀនគាត់ពីការប្រើប្រាស់ឧសថបូរាណដើម្បីរក្សាអាយុវែង និងវិធីប្រមូលកម្លាំង
ធាតុ ជីកុង។ ក្រោយពីត្រលប់មកស្រុកកំណើតវិញគាត់ក៏បានរស់នៅក្នុងជីវភាពជាគ្រូផ្សំ
ថ្នាំធម្មតាតែប៉ុណ្ណោះ។ ក្នុងឆ្នាំ ១៧៤៩ លោកតាតួត Li បានចូលរួមក្នុងកងទ័ព Yeuh Jong
Chyi ដែលលោកជាគ្រុបង្វឹកក្បាច់គុណ។ ក្នងឆ្នាំ ១៩២៩ គាត់បានផ្លាស់ទៅនៅ Wang Xien
ហើយគាត់បានចាប់ផ្ដើមការតមអាហារតាមរបៀបធម្មជាតិភាពល្បីសាយរបស់គាត់បានឮ
ទៅដល់មេទ័ពលោក Yang Sen រហូតដលថ្នាក់លោកមេទ័ពបញ្ជាអោយគេស៊ើបពីអាថកំបាំង
របស់តា។ រូបភាពរបស់គាត់ប៉ុន្មានឆ្នាំមុនពេលស្លាប់មើលទៅដូចជាមនុស្សចាស់ធម្មតាដែល
មានអាយុ ៦០ ទៅ ៧០ ឆ្នាំប៉ុណ្ណោះ លោកតាតួត Li មិនសេពគ្រឿងស្រវឹង មិនសេពអាហារ
ផ្សែង គាត់ហូបអាហារត្រូវពេល និងក្នុងកំនត់មួយដ៏ជាក់លាក់ ហើយគាត់តែងតែហូបបួស
ចូលគេងពីព្រលប់ ងើបពីព្រលឹម ហាត់ប្រាណទៀងទាត់ ហើយថែមទាំងអង្គុយសមាធិ ២ ទៅ
៣ ម៉ោងរាល់ថ្ងៃផង។
ដោយ៖ វឌ្ឍនា
ប្រភពពី​៖ vyperlook

Tags: china