CamNews

ព័ត៌មានវីដេអូ 

បែកធ្លាយ វីដេអូ គូដណ្តឹងមួយគូឈ្លោះគ្នា នៅទីវាល ដើម្បីបញ្ជាក់ចិត្តស្មោះ មិត្តប្រុសស្រឡាញ់ចិត្តឬសម្រស់

ព័ត៌មានវីដេអូ ៖ នារីជាគូដណ្តឹងម្នាក់ មកពីទីក្រុង Shenzhen នាខេត្ត Guangdong ភាគខាងត្បូងប្រ ទេសចិន បានពាំនាំមកនូវផែនការអាថ៍កំបាំងមួយ ដែលមិត្តប្រុស នឹកស្មានមិនដល់ ក្នុង ​​  ថ្ងៃថតរូប អាពាហ៍ពិពាហ៍ នោះគឺ នាងបានតុបតែងខ្លួនជាកូនក្រមុំមានវ័យ៧០ឆ្នាំដើម្បីជាការបញ្ជាក់ពីសន្តាន ចិត្តមិត្រប្រុសរបស់ខ្លួន ថាតើ ស្រឡាញ់នាងដោយស្មោះ តាមរយៈការយល់ចិត្តថ្លើមគ្នា ឬក៏ គ្រាន់តែ ជាការស្រឡាញ់តែរូបរាងខាងក្រៅ ។

យោងតាមកាសែត ក្នុងស្រុក Shanghaiist គូដណ្តឹមួយគូនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើល  នៅ តាមបណ្តោយផ្លូវ Dongmen ពោលជាទីកន្លែង ដែលពួកគេទាំងពីរនាក់ ត្រូវថតរូប   អាពាហ៍ពិពាហ៍ នៅចំពីមុខមហោស្រពមួយកន្លែង តែដឹងអីថា រឿងហេតុបែរជាក្លាយ    ទៅ ជាអាក្រក់ទៅវិញ ដោយ មានការឈ្លោះទាស់ទែងគ្នា ពីសំណាក់ គូដណ្តឹងមួយគូនេះ ស្របពេលដែលបុរសជាមិត្តប្រុស បាន ស្នើអោយនាងធ្វើការលុបចេញនូវ ការតុបតែងមុខ យ៉ាងដូច្នេះ តែនារីជា   មិត្តស្រី និងគូដណ្តឹងបាន ធ្វើការបដិសេធ ។

ជាការសាកចិត្ត ស្របពេលដែលបានដឹងថា បុរសជាមិត្តប្រុស និងជាគូដណ្តឹងរបស់ខ្លួនមានមិត្តស្រី ច្រើនរាប់មិនអស់នោះ ជាចុងក្រោយ នាងទើបដឹងថា តាមពិតទៅមិត្តប្រុសរបស់នាងស្រឡាញ់នាង មើលឃើញសម្រស់ជាសំខាន់ ច្រើនជាងការមើលឃើញ អត្តចរឹករបស់នាង  ។ ក្រោយ    ពីមានការ ឈ្លោះប្រកែក បុរសជាមិត្តប្រុស បានដើរចេញពីទីដ៏អាម៉ាសមួយនេះ ដោយទុកអោយមិត្តស្រីរបស់ ខ្លួនយំនៅកណ្តាលវាល ។ ក្រុមមនុស្សដែលចូលមកលួងលម នារីជាមិត្តស្រី បានសាកសួរ ហេតុអ្វី បានជា បន្តនៅតែចង់រៀបការជាមួយគាត់យ៉ាងដូច្នេះ បើដឹងថា គាត់ជាព្រាននារីហើយនោះ ចម្លើយ​របស់មិត្រស្រីពន្យល់បកទៅវិញអោយដឹងថា ៖​គាត់បានមើលថែនាងខ្ញុំបានយ៉ាងល្អ ។  ជាការងឿយ ឆ្ងល់ពីសំណាក់ក្រុមមហាជន ថាតើ នេះគឺជាការសម្តែង ក៏ជារឿងពិត ។ តែ   បើតាមការសន្មត់ជាជំ ហានដំបូង វាគឺជារឿងពិតមួយ ឆ្លុះបញ្ជាំងពីតថភាពពិតនៅក្នុងសង្គម ខណៈ   ជា គម្រោងផែនការ របស់មិត្តស្រីម្នាក់នេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong