Vinh គឺជាស្រ្តីម្នាក់រស់នៅខែត្រ Chongqing ប្រទេសចិនបានក្លាយជាបីសាចព្រោះតែពេទ្យធ្មេញ។
កាលពីខែមិថុនាកន្លងទៅនេះមន្ទីរពេទ្យធ្មេញប្រចាំខែត្រ Chongqing បានចេញផ្សាយពីការវះកាត់
ឆាបធ្មេញ 3D ដែលជាបច្ចេកវិទ្យាថ្មីបំផុតរបស់វិជ្ជបណ្ឌិតចិន ទទួលស្គាល់ដោយប្រទេសអាល្លីម៉ង់
ការវះកាត់ឆាបធ្មេញនេះអាចជួយលើកសម្រស់អោយកាន់តែស្រស់ស្អាតមួយកម្រិតទៀត។
ក្រោយបានឃើញការឃោសនាមួយនេះហើយប្ដីរបស់ Vinh បាននាំប្រពន្ធរបស់គាត់ទៅទទួលការ
វះកាត់ឆាបធ្មេញនេះព្រោះគាត់ចង់អោយប្រពន្ធរបស់គាត់មានសម្រស់ស្អាតជាមុន។ ប្ដីរបស់នាង
បានចំណាយប្រាក់ ១១៩៨០ យ័នដើម្បីដាក់ធ្មេញ ប៉ូសែឡែន 3D អោយប្រពន្ធបាន ១២ ដែលក្រុម
គ្រូពេទ្យបានធានាថាពិតជាផលិតផលរបស់ អាល្លីម៉ង់ ពិតៗឥតក្លែងក្លាយ។ តែប៉ុន្មានប្រហែលជា
១ ខែមកនេះធ្មេញ 3D ទាំងនោះត្រូវបានពុករបះហើយបានធ្វើអោយអ្នកស្រី Vinh ក្លាយជាបីសាច
ដូចអ្នកបានឃើញក្នុងរូបភាពខាងក្រោមនេះជាដើម។ ខាងគ្រូពេទ្យមិនព្រមទទួលខុសត្រូវចំពោះ
បញ្ហានេះឡើយពួកគេបានត្រឹមប្រាប់ទៅវិញថា គេមិនទទួលខុសត្រូវទេហើយប្រសិនបើចង់អោយ
វាប្រសើរគួរណាទៅវះកាត់ដាក់ធ្មេញផ្សេងទៀតទៅ។
ស្រ្តីវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយប្រាប់ប្រភពពត៌មានយ៉ាងចុកផ្សាថានាងពិតជាស្ដាយក្រោយ
ខ្លាំងណាស់ចំពោះការសម្រេចចិត្តដ៏សែនល្ងង់ និងខឹងជាខ្លាំងដល់គ្រូពេទ្យដែលផ្សព្វផ្សាយបោក
ប្រាស់ហើយមិនមានទំនួលខុសត្រូវ ជាមួយគ្នានេះផងដែរគាត់បានផ្ដាំទៅកាន់ជនជាតិចិនទាំង
អស់គ្នាថាគួរណាប្រយ័តន្នមុនពេលសម្រេចចិត្តសាកល្បងរបស់ថ្មីរបស់ពេទ្យ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14