រុស្ស៊ី៖ តាមការអោយដឹងពីក្រុមអ្នកជំនាញមុជទឹក នៃប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះថា
ពួកគេបានជួយសង្រោះជីវិតស្រ្ដី ដ៏ស្រស់ស្អាតម្នាក់ ដែលរូបនាង បានចុះទៅក្នុងរូងក្រោម
ទឹក ដែលរូងនោះ គឺមានជម្រៅដល់ទៅ ១៧ម៉ែត្រ និងមានប្រវែង វែងបំផុត។
ស្រ្ដីដែលមានបំណងចុះទៅក្នុងរូងទឹក ក្រោមដីនោះ មិនត្រូវបានគេប្រាប់ពីឈ្មោះរបស់នាង
ទេ។ លោក Natalia Avssenko ដែលជាអ្នកចុះទៅជួយនាងនោះ បាននិយាយថា រូងទឹក
នេះមិនត្រឹមតែជ្រៅ និងមានប្រវែង វែងនោះទេ តែរូងទឹកនេះ គឺមានសីតុណ្ហភាពដល់ទៅ
- ២៣អង្សារសេឯណ្ណោះ ដូច្នេះ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។
គួរបញ្ចាក់ផងដែរថា រូងក្រោមទឹកនេះ គឺមានឈ្មោះថា Orda Cave ស្ថិតនៅបប៉្រះជួរភ្នំUral
នៃតំបន់ Siberia ប្រទេសរុស្ស៊ី។ គួរំលឹកជាថ្មីដែរថា ពេលនេះ គឺនូវមិនទាន់ដឹងមូលហេតុ
ដែលនារីនោះ ចូលទៅក្នុងរូងទឹក ដែលប្រកបដោយភាពគ្រោះថ្នាក់នោះទេ៕
ដោយ៖ នារី
ប្រភព៖ newsday