CamNews

ប្លែកៗ 

អោយតែបានការអប់រំ ទោះបីជាជិះក្បូនឬស្សីឆ្លងទឹក ក៏មិនគិតថានឿយដែរ

 

ភីលីពីន៖ តាមការដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្យាយកាលពីពេលថ្មីៗនេះថា
នៅក្នុងថ្ងៃបវេសន្សកាលសិក្សាថ្មី របស់ប្រទេសភីលីពីន គឺមានសិស្សានុស្សិស្ស ចំនួនដល់
ទៅ ២១លាននាក់ បានទៅរៀន។ ជាមួយគ្នានេះផងដែរ ការធ្វើដំណើររបស់សិស្សនៅតំបន់
មួយចំនួន នៅតែជាបញ្ហាដ៏លំបាក។

 

ជាក់ស្ដែង រូមមានភូមិជាច្រើន ក្នុងខេត្ដ Rizal  ភាគខាងកើតនៃទីក្រុងម៉ានីល គឺមានសិស្ស
រាប់រយនាក់ បានធ្វើដំណើរ ក្នុងផ្លូវដ៏សែនលំបាក ដើម្បីបានទៅដល់សាលារៀនរបស់ពួក
គេ ក្នុងនោះ មានដូចជាការជិះក្បូនឬស្សីឆ្លងទឹកជាដើម។



តាមការអោយដឹងពីកូនសិស្សប្រុស ស្រី ដែលមានអាយុពី ៩-១០ឆ្នាំ បានប្រាប់អ្នកពត៌មាន
ថា ទោះបីជាពួកគេ មានការលំបាកក្នុងការធ្វើដំណើរ ដោយការជិះក្បូនឬស្សី ឬ ត្រូវដើរឆ្លង
ទឹកក៏ដោយ ក៏ពួកគេត្រូវតែតស៊ូអោយដល់សាលារៀនពួកគេដែរ ពោលគឺធ្វើយ៉ាងណាអោ
យ តែបានសិក្សារៀនសូត្រ។



ជាមួយគ្នានេះផងដែរ   ការជួយអន្ដារាគមន៍ ពីអាជ្ងាធរក្នុងតំបន់  ថាធ្វើយ៉ាងណាដើម្បីជួយ
សម្រួលដល់ក្មេងៗទាំងនោះ គឺនូវមិនទាន់ដឹងនូវឡើយទេ ហើយយើងនឹងបានដឹងពត៌មាន
លំអិត នៅពេលក្រោយ៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymai


Tags: unbelievable pupils Philipine