CamNews

តារា 

ទេព បូព្រឹក្ស ត្រៀម ក្បាច់រាំពិសេស ក្នុង ព្រឹត្តិការណ៍ "Best of the Best 2013"

ភ្នំពេញ៖  តារាចម្រៀងធ្មេញ ជំពើសរូបស្រស់ចាប់ផ្ដើម ឡើងសាច់ពេលចូល ដល់ផលិតកម្ម
ហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេកត់ សម្គាល់ឃើញថា ហាក់ទទួលបាន ប្រជាប្រិយ
ភាព នឹងការគាំទ្រពីសំណាក់ មហាជន និង ស្រទាប់យុវវ័យយ៉ាងខ្លាំង ។ កាលពីពេលកន្លងទៅ
មហាជនមើលឃើញថា បទចម្រៀងរបស់ ទេព បូព្រឹក្ស ដែលចរាចរលក់នៅលើទីផ្សារ ហាក់
មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ស្រទាប់យុវវ័យ ។ មិនត្រឹមតែបទចម្រៀង ប៉ុណ្ណោះទេ ដែល
ធ្វើឲ្យមហាជនគាំទ្រ សូម្បីតែក្បាច់រាំរបស់នាង ក៏ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យចាប់អារម្មណ៍
ខ្លាំង ផងដែរ ។

អ្នកតាមដានសង្គមសិល្បៈខ្មែរមើលឃើញថា នៅក្នុងទ្រនំផលិតកម្មហង្សមាស មានតារាចម្រៀង
ចាស់វស្សាពីរដួង ដែលមានក្បាច់រាំ ខ្លាំងជាងគេ និងគ្មានតារាណាអាច ប៉ែងជើងផ្តួល បាននោះ
គឺកញ្ញា ឱក សុគន្ធ កញ្ញា និង ពេជ្រ សោភា ។ តែនៅពេលបច្ចុប្បន្ន នេះគេបានឃើញ តារា
ចម្រៀងវ័យក្មេង ទេព បូព្រឹក្ស បញ្ចេញក្បាច់រាំរស់ រវើករបស់ខ្លួន ក៏មិនណយដែរ ។ បើប្រៀប
ធៀបទៅ នឹងតារាចម្រៀង រៀមច្បងពីរដួង ឱក សុគន្ធ កញ្ញា និង ពេជ្រ សោភា គឺមានស្ថានភាព
ប្រហាក់ប្រហែលគ្នា ព្រោះកាលពីពេលកន្លង ទៅមហាជនជាច្រើនបាន កោតសរសើរនូវក្បាច់រាំ
របស់ស្រីស្រស់ ទេព បូព្រឹក្ស មិនដាច់ពីមាត់។

កម្មវិធីធំប្រចាំឆ្នាំ របស់ផលិតក ម្មហង្សមាស "Best of the Best " ខិតជិតមកដល់ធ្វើ ឲ្យតារា
ចម្រៀងរបស់ខ្លួន ទាំងអស់ដែលជ្រក ក្នុងទ្រនំមួយនេះ ត្រៀមខ្លួនបញ្ចេញក្បាច់រាំ និងទេពកោ
សល្យរៀងៗ ខ្លួនដើម្បីទាញ រកប្រជាប្រិយភាព នៅក្នុងឱកាសនោះ ។ ជាក់ស្តែងក្នុងនោះ ក៏
មានវត្តមាន របស់តារាចម្រៀង សម្បុរស្រអែមស្រស់ ទេព បូព្រឹក្ស មួយរូប ផងដែរ ដែលត្រូវ
ស្វែងរក ការគាំទ្របន្ថែមទៀត ពីសំណាក់ ស្រទាប់យុវវ័យ តាមរយៈក្បាច់រាំ និងទឹកដមសំនៀង។

បើតាមការឲ្យដឹងពីអ្នក នៅក្នុងចង្កោមសិល្បៈ ដែលកៀកកិតនឹង តារាចម្រៀងមាន មន្តស្នេហ៍
ទេព បូព្រឹក្ស បានបង្ហើបប្រាប់ឲ្យ LookingTODAY បានដឹងថា រាល់ថ្ងៃនេះ បូព្រឹក្ស មមាញឹកយ៉ាងខ្
លាំង នៅក្នុងអាជីពការងារ សិល្បៈរបស់នាង ។ លើសពីនេះទៅទៀត នាងកំពុងតែបង្កើត ក្បាច់
ថ្មីៗជាច្រើន ដើម្បីត្រៀមបង្ហាញ នៅក្នុងកម្មវិធី Best of the Best 2013 ដែលប្រព្រឹត្តិឡើង នៅ
ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៣ខាងមុខនេះ នៅមជ្ឈមណ្ឌលកំសាន្ត និងពិព័រណ៌ កោះពេជ្រ។

ប្រភពដដែលបាន ប្រាប់ទៀតថា កញ្ញា ទេព បូព្រឹក្ស កំពុងតែបំបែក ក្បាច់រាំជាមួយក្រុមរាំ របស់
នាង ដើម្បី ទាញរកប្រជាប្រិយភាព ព្រោះថានៅក្នុងផលិតកម្ម ហង្សមាស តារាចម្រៀង គឺមាន
ការប្រកួត ប្រជែងគ្នាយ៉ាងខ្លាំង ដូច្នេះ បូព្រឹក្ស ខ្លាចមានប្រជាប្រិយ ភាពអន់ជាងគេ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: tep bopreuk entertainment singer khmer star