CamNews

តារា 

Angelina Jolie បំរុងនឹង ធ្វើការវះកាត់ មួយទៀត ដើម្បីកាត់បន្ថយ ភាគរយនៃជំងឺ មហារីក

Angelina Jolie ត្រូវបានទស្សនិកជន ខ្មែរយើងស្គាល់ យ៉ាងច្បាស់ថា នាងគឺជាសប្បុរសជន មួយរូប ដែលបានជួយ កម្ពុជាយើង ជាច្រើនហើយ ថែមទាំងបាន យកកូនខ្មែរ ម្នាក់យកទៅ ចិញ្ចឹមទៀត ផងដែលសព្វថ្ងៃ ក្មេងនោះឈ្មោះថា Maddox Jolie Pitt ។

Angelina Jolie opened up about how it was her fans who helped her through her surgery!

យើងបានដឹង ហើយថា Angelina Jolie បានផ្ទុកជំងឺ មហារីកប្រភេទ ធ្ងន់ម្យ៉ាងដែល នាងបានធ្វើ ការវះកាត់ សុដន់នាង ចេញម្តងទៅហើយ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់នៃ មហារីក ។ បន្ទាប់ពីវះ កាត់ហើយ នាងបានទទួល ការផ្តល់កំលាំង ចិត្តជាច្រើន ទាំងទស្សនិកជន និងគ្រួសារ ជាពិសេស ស្វាមី Brad-Pitt ដែលតែងតែ នៅជិតនាង ជានិច្ច ។ ថ្មីៗនេះនាង បានចេញមុខ ជាសាធារណៈ និយាយអំពី សភាពជំងឺ របស់នាង ទៀតហើយដើម្បី ជាកំលាំងចិត្ត ដល់នារីផ្សេងៗទៀត ដែល មានជំងឺ មហារីក ។ នាងបានថ្លែង អំណរគុណទៅ ដល់មិត្តភក្តិ គ្រួសារ ស្វាមីកូនៗ និងលោកគ្រូ ពេទ្យដែល តែងតែ យកចិត្តទុកដាក់ លើស្ថានភាព ជំងឺរបស់នាង ។ នាងក៏ចង់ ផ្តល់កំលាំងចិត្តដល់ នារីៗទាំងអស់ ដែលមានជំងឺ មហារីក សូមព្យាយាម ការពារខ្លួន និងតស៊ូធ្វើ ខ្លួនឯងអោយ រឹងពឹង និងប្រឆាំង ជាមួយជំងឺនេះ ។



ទីបញ្ចប់ នាងក៏បាន ប្រាប់អំពី ស្ថានភាព ជំងឺរបស់នាង ផងដែរថា លោកគ្រូពេទ្យ បានប្រាប់ថា នាងអាច ធ្វើការវះកាត់ ម្តងទៀតដើម្បី កាត់បន្ថយ គ្រោះថ្នាក់នៃ មហារីកហើយ បើលើកនេះបាន ជោគជ័យ នាងនឹង អាចជាសះស្បើយ ច្រើនជាងមុន ។ នាងនឹងយក រឿងនេះទៅសួរ និងពិគ្រោះ ជាមួយនិង អ្នកដែលជិតស្និត ជាមួយនិង នាងទាំងអស់​ ។ យើងមិនដឹងថា ការវះកាត់ លើកក្រោយ នេះនៅកន្លែង ណានៅឡើយទេ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star actor actress angelina jolie brad pitt