CamNews

មិនគួរឲ្យជឿ 

រ៉ូលីន បង្អួត​ភូមិគ្រិះ​ដ៏​ស្កឹមស្កៃ ជា​សមិទ្ធផល​កើត​ចេញ ពី​សិល្បៈ

ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីល្បាញ លោក រ៉ូលីន ដែលទស្សនិកជនជាច្រើន មានការគាំទ្រជាមួយស្នាដៃ នៃការសម្ដែង ដ៏ប៉ិនប្រសព្វ ពិសេសការច្រៀងជាសំឡេងស្រី និងការធ្វើតម្រាប់តាម តារាសិល្បៈនានា ក្នុងពិភពសិល្បៈ ទាំងតារាម៉ូដែល និងតារាចម្រៀងល្បីៗ ធ្វើឲ្យលោកកាន់តែមានទីផ្សារកាក់កប ។ ជារៀងរាល់សប្ដាហ៍ តារាកំប្លែង រ៉ូលីន បង្ហាញវត្តមានយ៉ាងទៀតទាត់ ក្នុងកម្មវិធី"ពេញចិត្តអត់របស់" របស់ស្ថានីយទូរទស្សន៍ MyTV តែសម្រាប់ស្ថានីយ ទូរទស្សន៍ផ្សេងវិញ ក៏មានវត្តមានលោកជាហូរហែ។ សូម្បីការប្រគំតន្រ្តីតាមបណ្ដាខេត្ត កម្រអវត្តមាន តារាកំប្លែងរូបនេះណាស់ ព្រោះប្រជាពលរដ្ឋ តាមបណ្ដាខេត្ត ចង់ឃើញវត្តមាន រ៉ូលីន ។

ប្រភពពីអ្នកសិល្បៈ ជិតដិតជាមួយ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូ លីន បាននិយាយ រ៉ូលីន ឥលូវមានហើយ..! ព្រោះគ្រាន់តែ ការប្រគំតន្ត្រីមួយ លោកទទួលបានចំណូល រាប់រយដុល្លារឯណោះ ។ ដូចនេះ មិនពិបាកក្នុងការកើបប្រាក់ទេ គ្រាន់តែសម្ដែងមួយភ្លែតៗសោះ បើនិយាយពីការតស៊ូ របស់តារាកំប្លែងរូបនេះ ពិតជាមិនតិចទេ ព្រោះចាប់តាំងពីអ្នកផាត់មុខ ក្នុងហាងថតរូប រហូតក្លាយជាតារាល្បី មិនមែនជារឿងលេងសើចនោះទេ ។ ថ្វីត្បិតតែ ពាក្យចចាមអារ៉ាមជាច្រើនបាន បោកបក់មកលើរូបលោក តែហាក់មិនសូវជាអើពើ ពិសេសមិនសូវ ចេញមុខបកស្រាយទេ ដូចជាត្រូវគេនិយាយថា ជាមនុស្សរមិលគុណ និង មានស្នេហាជាមួយមនុស្សប្រុស ជាដើម ក៏ រ៉ូលីន ធ្វើដូចធម្មតាៗ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺថ្មីៗនេះ រ៉ូលីន បានបង្ហោះរូបភូមិគ្រិះ ដ៏ស្កឹមស្កៃមួយ ក្នុងនោះបាននិយាយ ថា ផ្ទះថ្មីរបស់លោក ធ្វើឲ្យទស្សនិកជន ជាប្រិយមិត្ត មានការស្ងប់ស្ងែង មិនតិចទេ ព្រោះមុនចូលសិល្បៈ ជីវភាពគ្រួសារ មិនសូវធូរធា ដូចគេទេ ព្រោះមានតែម្ដាយជាមេគ្រួសារ មានមុខរបរ ត្រឹមតែជាគ្រូពេទ្យ រោគស្ត្រីនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតប៉ុណ្ណោះ ។

ទស្សនិកជនខ្លះ ក៏និយាយលេងសើចថា "យី.! រ៉ូលីន គ្រាន់តែឆ្កួតៗសោះ ក៏ក្លាយជាអ្នកមាន យ៉ាងលឿនដូចផ្លេកបន្ទោរ ស្ទើរមិននឹកស្មានដល់...!" ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news