CamNews

តារា 

តើមានបុរសប៉ុន្មាននាក់ ដែលដូចជា លោក James ma បែបនេះ??

ថៃ ៖ មនុស្សភាគច្រើនប្រហែលជាចូលចិត្តយកនាមត្រកូលគ្រួសារមហាសេដ្ឋីមកប្រើប្រាស់ ប៉ុន្តែជាក់សម្តែងក្រលេកមកមើលលោក James ma បែរជាព្យាយាមលាក់បាំងយ៉ាងជិតឈឹង ទាំងដឹងថាក្រុមគ្រួសាររបស់លោកគឺជាគ្រួសារមានមុខជំនួញធំខ្លាំងនៅក្នុងដៃ ។ 

តារាសម្តែងវ័យ ​២៤ ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន តែក៏កោតសរសើរដែលថា ជាកូនប្រុសអ្នកមាន ប៉ុន្តែលោកបែរជាប្រើឈ្មោះធម្មតានៅក្នុងវិស័យសិល្បៈទៅវិញ ។ 

គួររំលឹកឲ្យដឹងថា ក្រុមគ្រួសាររបស់តួប្រុសក្នុងរឿង "Suparburoot Jutathep" គឺជាគ្រួសារមួយកំពុងដំណើរការអាជីវកម្មនាំចេញនាំចូល និងអចលនទ្រព្យ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទោះបីជាយ៉ាងណាក៏ដោយ លោក James ma នៅតែអះអាងសម្តីដើមថា ទោះក្រុមគ្រួសារគឺជាមហាសេដ្ឋី ប៉ុន្តែលោកនៅតែរកលុយដោយខ្លួនឯង ។ រីឯមុខជំនួយរាប់លាននោះគឺ មិនមែនជារបស់លោកឡើយ ដូច្នេះលោកមិនមែនជាអ្នកមាននោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: James ma