CamNews

ភាពយន្ត 

Marvel បញ្ចេញ Poster ថ្មីរបស់ The Avengers វគ្គ ២ ឡូយៗអស់ទាស់

The Avengers : Age of ULTRON បានធ្វើអោយទស្សនិកជន ចង់ទស្សនាជាខ្លាំង ព្រោះថាវគ្គ មួយវាបានទាក់ទាញ ចំណាប់អារម្មណ៍និង ទទួលបានការគាំទ្រ ជាច្រើនដោយសារសាច់រឿង និងតួសំដែង សុទ្ធតែជា Super Heroes ល្បីៗ ។



ឥលូវនេះ ដើម្បីកំដៅសាច់ ទស្សនិកជន អោយកាន់តែខ្លាំងទៀតនោះ Marvel បានបញ្ចេញរូប Poster ថ្មីប៉ុន្មានសន្លឹក សំរាប់ទស្សនិកជន ។ នៅក្នុង Poster យើងឃើញ Captain America, Iron Man, Scarlet Witch និង Black Widow ត្រូវបានឡោមព័ទ្ធ ដោយមនុស្សយន្ត ដ៏កំណាចជាច្រើន ដែលមានភ្នែកភ្លើង ក្រហម ។ The Avengers : Age of ULTRON នឹងដាក់បញ្ចាំង នៅខែ ឧសភា ២០១៥ ឆ្នាំក្រោយនេះហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: movie the avengers age of ultron marvel