CamNews

តារា 

យក់ ឋិតរដ្ឋា បង្អួតភាពហ៊ឺហា ផ្អែម​ល្ហែម​ជាមួយ​គ្រួសារ

ភ្នំពេញៈ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដែលអ្នកនាង យក់ ឋិតរដ្ឋា ជាតារាចម្រៀងចាស់
វស្សា ជ្រកក្រោមដំបូលផលិតកម្ម ហង្សមាស បានសម្រេចចិត្ត ចូលរោងការ ជាមួយស្វាមី ជាអ្នក
សិល្បៈដូចគ្នា គឺលោក ឃុំ ប៉ុណ្ណាដែត ហើយចាប់ តាំងពី ពួកគេទាំងពីរនាក់ បានរៀបការជាមួយ
គ្នា ច្រើនឆ្នាំមកនេះ គេមិនធ្លាប់ឃើញពួកគេ មានភាពរកាំរកូសប្រះស្រាំ ជាមួយគ្នា ដូចតារាប្រុស
ស្រីដទៃឡើយ។ មិនតែប៉ុណ្ណោះពួកគេ ថែមទាំងបាន ទទួលចំណង ដៃអាពាហ៍ពិពាហ៍ នូវកូនប្រុស
ម្នាក់ថែម ទៀតផង។

ជាធម្មតាភាគច្រើន ជីវិតឯកជនរបស់អ្នកសិល្បៈ នៅពេលសម្រេចចិត្តរៀបការ មិនសូវបានរស់នៅ
ជាមួយគ្នាយូរនោះទេ ពោលគឺមិនបានប៉ុន្មានផង ក៏បែកផ្លូវគ្នា ឬក៏លេចឮព័ត៌មានថា ជួបស្នេហ៍ប្រះ
ស្រាំជាដើម។ កម្រនឹងបានរស់នៅជាមួយគ្នា ច្រើនឆ្នាំណាស់ ដោយអ្នកខ្លះបែកបាក់គ្នា ដោយសារ
តែភាពប្រច័ណ្ឌ មិនទុកចិត្តគ្នា ខ្លះទៀត រស់នៅមិនចុះសម្រុងគ្នាជាដើម។

ថ្មីៗនេះគេសង្កេតឃើញថា នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់តារាចម្រៀង ដែល
ធ្លាប់មានឈ្មោះបោះសំ ឡេង អ្នកនាង យក់ ឋិតរដ្ឋា ត្រូវបានក្រុមអ្នកគាំទ្រជាច្រើន បានសម្តែងការ
គាំទ្រស្រលាញ់ និង សរសើរមិនដាច់ពីមាត់ នៅពេលដែលឃើញនាង បង្ហោះរូបថតជួបជុំគ្រួសារ
មើលទៅមានភាពស្រស់ត្រកាល ផ្អែមល្ហែមជាមួយគ្នា ដោយមាន Friend ខ្លះ បានព្រលយពាក្យ
សរសើរថា "គ្រួសាររបស់បងរដ្ឋា ជាគ្រួសារគំរូ មើលទៅស្រលាញ់គ្នា មានសុភមង្គលខ្លាំងណាស់
ខុសពីតារាខ្លះ ដែលរៀបការហើយ មិនសូវមានសេចក្តីសុខ ដូចស្វាមីភរិយាមួយគូនេះទេ"។

ជាការពិតចាប់តាំងពី យក់ ឋិតរដ្ឋា បានរៀបការទៅតាមប្រពៃណីខ្មែរ ជាមួយអតីតតារាចម្រៀង ប្រុស
រូបសង្ហា លោក ឃុំ ប៉ុណ្ណាដែត រួចមកគេមិនធ្លាប់បានឃើញពីភាពប្រះស្រាំ ឬភាពរកាំរកូសរបស់ស្វាមី
ភរិយាមួយគូនេះ ស្តែងចេញឲ្យមហាជនដឹងទេ ថាពួកគេទាំងពីរមានបញ្ហាក្នុងគ្រួសារ ហើយក៏មិនធ្លាប់
មាន ពាក្យចចាមអារ៉ាមបោកបក់ ទៅលើជីវិតគូ របស់ពួកគេដែរ។

ក្រៅពីការងារសិល្បៈតារាចម្រៀង យក់ ឋិតរដ្ឋា បានទទួលជោគជ័យ ដោយទទួលបានការគាំទ្រ និង
ត្រូវបានទស្សនិកជន ដាក់រហ័សនាមឲ្យថា ជាតារាដែលមានសុភមង្គល ក្នុងជីវិតគូស្នេហ៍ នៅក្នុងចំ
ណោមអ្នកសិល្បៈ ដែលមានគ្រួសាររួចដូចជា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា លោក
យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuok thitrotha entertainment singer khmer star