លោក Alan និងប្រពន្ធរបស់គាត់នាង Kim Elliot រស់នៅក្នុងតំបន់ Aspley នៃរដ្ឋ Notthingham
បានឈ្នះរង្វាន់ឆ្នោតជាតិ (the national lottery) រហូតដល់ ១លានផោនតែគាត់ពុំបានដឹង ព្រោះ
សន្លឹកឆ្នោតនេះបានបិតជាប់នៅក្រោមម៉ាស៊ីនត្រជាក់អស់រយះពេលពីរខែ ទើបពួកគាត់រកឃើញ
វាដោយចៃដន្យ។
លោក Alan ជាមេការសំណង់ និងភរិយាគាត់នាង Elliot បានទិញសំបុត្រផ្សងសំណាង ជារៀង
រាល់ថ្ងៃ តែដោយភាពទ្វេសប្រហែសរបស់ពួកគាត់ គាត់ពុំបានដឹងថា ខ្លួនគាត់ឈ្នះរង្វាន់ដល់ទៅ
១ផោនដុល្លារ។គាត់បាននិយាយថា៖ គាត់ពិតជាមិនដឹងថា គាត់ឈ្នះរង្វាន់ផ្សងសំណាងដ៏ច្រើន
ម្លឹងសោះ នេះដោយសារតែសន្លឹកឆ្នោតមួយនេះវាបាន កប់ជាប់នៅក្រោមទូទឹកកករបស់គាត់
តាំងពី ពីរខែមុនមកម្លេះ។
លោក Alan មានអាយុ ៤៦ឆ្នាំ និងភរិយារបស់គាត់នាង Elliot មានអាយុ ៤៥ឆ្នាំបាននិយាយទាំង
អស់សំនើចថា៖ ខ្ញុំអាចបើករង្វាន់ប្រហែល ៧,៥០០ផោនប៉ុណ្ណោះ នេះដោយសារតែពួកខ្ញុំមិនបាន
យកសន្លឹកឆ្នោតនេះទៅបើកអោយទាន់ពេល។ នោះវាមានការយឺតពីរខែទៅហើយ នោះវាសំណាង
ដែលក្រុមហ៊ុនគេព្រមផ្ដល់ខ្លះមកឡអោយយើង។
លោកបានបន្តថា លោកនិងភរិយាមិនបានអាក់អន់ស្រពន់ចិត្តនិងការទួទបានប្រាក់ប៉ុណ្ណឹងទេ
ផ្ទុយមកវិញគាត់សប្យាយចិត្ត ហើយគាត់និងយកលុយនេះទៅដើរកំសាន្ដនៅពេលខាងមុខ
ហើយទិញរថយន្ដ Range Rover៕
ដោយ៖ សារិន
ប្រភព៖ dailymail