CamNews

ប្លែកៗ 

វីដេអូ! ឆ្លៀតឱកាស ម៉ោងពីរទៀបភ្លឺចូលរំលោភតែម្ដង តែត្រូវអ្នកភូមិវាយចាស់ដៃ

 
ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ
ថា អ្នកនយោបាយម្នាក់ត្រូវបាន ក្រុមអ្នកភូមិវាយយ៉ាងចាស់ដៃ ខណៈដែលរូបគេបានឆក់
យកឱកាសមួយ ទៅចូលលូចចាប់រំលោភកូនអ្នកភូមិម្នាក់ ប្រមាណជាម៉ោងពីរទៀបភ្លឺ។



ប្រភពដដែលបានអោយដឹងថា លោក Bikram Singh Brahma មានវ័យប្រមាណជា ៥៤
ឆ្នាំ គឺជាអ្នកនយោបាយម្នាក់ និងជាអ្នកសម្របសម្រួលក្នុងភូមិ ត្រូវបានក្រុមអ្នកភូមិវាយ ជេរ
ប្រមាទយ៉ាងខ្លាំង រូចត្រូវបានក្រុមប៉ូលីលដឹកបញ្ជូនទៅតាមរថយន្ដទៅកាន់តុលាការ ស្រប
ពេលដែលលោកបានចូលទៅចាប់រំលោភកូនក្រមុំគេម្នាក់ ស្ថិតក្នុងភូមិ Santipura ស្រុកChi
rang ទីក្រុង Delhi ប្រទេសឥណ្ឌា។



ទោះបីជាយ៉ាងណាក៏ដោយ ប្រភពខាងប៉ូលីស មិនបានប្រាប់ឈ្មោះជនរងគ្រោះទេ។ តែអ្វី
ដែលប៉ូលីស និងច្បាប់និយាយពេលនេះ​​ គឺលោក Brahma ត្រូវតែទទួលទោសយ៉ាងធ្ងន់
ព្រោះថ្មីៗ មនុស្សជាច្រើនកំពុងតែតវា ពីរឿងសិស្សសាលាអាយុ ២៣ឆ្នាំម្នាក់ ត្រូវបានស្លាប់
ដោយសារ ការចាប់រំលោភនេះផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕


ដោយ៖ វត្ដី
ប្រភព៖ dailymail

 


Tags: Unbelievable strange politician rape India