CamNews

យល់ដឹង 

ធ្លាយឯកសារ ពី UN កងជីវពល នៅស៊ូដង់ខាងត្បូង ចាប់រំលោភនារីៗ ជាថ្នូរនឹងប្រាក់ឈ្នួល

ជីវិត និង សង្គម ៖ កងជីវពល​ សម្ព័ន្ធមិត្តទៅនឹងកងទ័ពស៊ូដង់ខាងត្បូងត្រូវបានអនុញ្ញាតឲ្យមានការ ចាប់រំលោភស្រ្តីភេទ ជាការជំនួសឲ្យការផ្តល់ប្រាក់ឈ្នួលអំឡុងពេលដែលមានការប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមបះបោរ នេះបើយោងតាមសេចក្តីរាយការណ៍ ពីអង្គការសហប្រជាជាតិ ។


ក្រុមអ្នកស៊ើបអង្កេត គូសបញ្ជាក់ឲ្យដឹងថា ខ្លួនបាន   រកឃើញ ថា ក្រុមស្រ្តីរងគ្រោះដល់ទៅ ១៣០០ នាក់ ត្រូវបានក្រុមជីវពលចាប់រំលោភ អំឡុងឆ្នាំ ២០១៥ នៅ  ក្នុង រដ្ឋ Unity State ។ បន្ថែមពីលើនេះ របាយការណ៍ ពីអង្គការ សហប្រជាជាតិឲ្យដឹងថា កងទ័ព  បាន ចេញប្រតិបត្តិការ គោលនយោបាយ សម្លាប់រង្គាល (វិស័យកងទ័ព) (scorched earth) ដែលជាគោលនយោបាយសម្លាប់ ជនស៊ីវិលដោយ ចេតនា និងចាប់រំលោភជាដើម ដែលនាំមកនូវឧក្រិដ្ឋកម្មសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយចុះ ភា គីរដ្ឋាភិបាលស៊ូដង់ខាងត្បូង បានបដិសេធទៅនឹងភាព  ជាប់ពាក់ព័ន្ធ  កងទ័ពរបស់ខ្លួន បង្កបញ្ហាប្រ ឈមដល់ពលរដ្ឋស្លូតត្រង់ ខណៈសន្យាថា នឹងបើកការស៊ើបអង្កេតឯករាជ្យ​។


បើយោងតាមរបាយការណ៍ ពីអង្គការសហប្រជាជាតិឲ្យ ដឹងថា  កងជីវពន បានចាប់អនុវត្ត កិច្ចព្រម ព្រមព្រៀង "ធ្វើអ្វីដែលអាចធ្វើទៅបាន យកអ្វីដែលអាចយក  ទៅបាន" ដែលអនុញ្ញាតឲ្យពួកគេចាប់ រំលោភ ឬក៏ចាប់ពង្រត់បណ្តាស្រ្តីភេទ ក្នុងលក្ខខ័ណ្ណមួយ នៃ ការទូទាត់។ មិនត្រឹមតែប៉ុណ្ណោះ របាយ ការរណ៍ដដែលបន្តឲ្យដឹងថា កងជីវពលទាំងនោះ បានលុកលុយលួចយក បណ្តាគោក្របី និង ទ្រព្យ សម្បត្តិមួយចំនួនរបស់ជនស៊ីវិលថែមទៀតផង៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: South suden Rape Women UN Rabel