CamNews

តារា 

កម្មវីធីប្រគល់ពានរង្វាន់ "Do Something Awards" កក្រើកសាជាថ្មី

បើយោងតាមប្រភពសារព័ត៌មានកំសាន្ត បានចេញផ្សាយនាពេលថ្មីៗនេះ អោយដឹងថា
កម្ម
វិធីប្រគល់ពានរង្វាន់មួយត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃអាទិត្យ ទី19 ខែសីហា ឆ្នាំ
2012
នេះ នៅឯ Santa Monica នារដ្ឋ California សហរដ្ឋអាមេរិក។


                          William  ដែលមកពីក្រុម The Black Eyed ​Peas
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគល់ពានរង្វាន់នេះ មានឈ្មោះថា "Do Something Awards"  ខណៈ
ពេលដែលវានឹងប្រគល់ពានរង្វាន់របស់ខ្លួន ​ទៅដោយបុគ្គលវ័យក្មេងណាមួយ ពោលគឺ ត្រូវមាន
អាយុក្រោម 25 ឆ្នាំ បន្ទាប់ពីពួកគេបានបំពេញតួនាទីជាពលរដ្ឋល្អ  ក៏ដូចជា  ធ្វើអោយមួយដែល
មានលក្ខណៈជាប្រយោជន៍រួម។

                               (ឆ្វេង) Laura Govan (ស្តាំ) Cory Monteith

លើសពីនេះទៅទៀត  បើតាមរបាយការណ៍បានអោយដឹងថា  កម្មវិធីប្រគល់ពានរង្វាន់មួយនេះ
ត្រូវបានប្រព្រឹត្តិឡើងចាប់តាំងពីឆ្នាំ  2007​  មកម្ល៉េះ  ដែលនាពេលនោះវាមានឈ្មោះថា   "Brick
Awards" ហើយនឹងត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។


                          Nick Cannon ទិដ្ឋភាពរីករាយពេលកំពុងទទួលពានរង្វាន់

គួររំឮកផងដែរថា  នៅក្នុងរាត្រីនោះ  មានអ្នកជាប់ចំណាត់ថ្នាក់ដោយទទួលបានពានរង្វាន់  "Do
Something Awards"  ដែលរួមមានដូចជា ៖  Cory Monteith, William  ដែលមកពីក្រុម The Black
Eyed ​Peas, Nick Cannon, Laura Govan, Ne-Yo, Florida នឹង Mariah Carey ផងដែរ ៕ ល ៕

ដោយ ៖ ពិសី
ប្រភព ៖ english


Tags: international news strange entertainment star