CamNews

ភាពយន្ត 

រឿងទាំង ៥ ដែលតួឯក Fast Furious Paul Walker ទទួលបានការគាំទ្រ ខ្លាំងជាងគេ

ដូចដែល​ ទស្សនិកជន បានដឹងហើយថា តារាសំដែង ដ៏មានទេពកោសល្យ Paul Walker បានទទួល មរណភាព ដោយសារ គ្រោះថ្នាក់ចរាចរ ក្នុងវ័យ ៤០ ឆ្នាំបាត់ទៅហើយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នៅអាមេរិច ។ ជាមួយនិង ការស្លាប់របស់គាត់ បានធ្វើអោយ ទស្សនិកជន សារព័ត៌មាន និងតារាៗជាច្រើន បានសំដែងការ សោកស្តាយ ពាសពេញ ពិភពលោក ។ ដើម្បី រំលឹកដល់ ស្នាដៃនិង ទេពកោសល្យ របស់គាត់ Camnews សុំលើកយក រឿងទាំង ៥ ដែលលោក Paul Walker បានសំដែងហើយ ទទួលជោគជ័យ បំផុត ។

Paul Walker

-Fast & Furious ៖ គឺជារឿងមួយ ដែលធ្វើអោយ Paul Walker ទទួលបាន កេរ៍ឈ្មោះ ល្បីល្បាញ និងប្រាក់ចំណូល ច្រើនជាង រឿងណាៗទាំងអស់ ដែលគាត់ សំដែងជាតួឈ្មោះ Brian 'O Corner ។



-Varsity Blues ៖ គឺជារឿងភាគ ទូរទស្សន៍ បែបកីឡា ដែលគាត់ សំដែងជាតួ សិស្សសាលាម្នាក់ ដែលមានបញ្ហា ហើយត្រូវបាន គេបាញ់ជើង តែនៅខំប្រឹង លេងកីឡា ។



-Into the Blue ៖ ជារឿងដែល Paul សំដែងជាតួ អ្នកជំនាញមុជ ទឹកចូលទៅ បាតសមុទ្រ ហើយស្វែករក កំណប់ដែល ចូលរួមសំដែង ដោយតួស្រី ដ៏ល្បីគឺ Jessica Alba ។



-Takers ៖ Paul សំដែងជាតួពួក ភេរវកម្ម ជំនាញខាងប្លន់ ធនាគារ មួយរូប ដែលចូលរួម សំដែងដោយ តារាល្បីៗផ្សេងទៀត ដូចជា Idris Elba, Chris Brown, Michael Ealy និង Hayden Christensen ។



-The Skull ៖ ជារឿងបែប ចិត្តសាស្ត្រ ដែលគាត់ សំដែងជាតួ Caleb Mandrake ដែលជាកូន អ្នកមានម្នាក់ នៅក្នុងសម្ព័ន្ធ Skulls ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood actor movie star fast furious paul walker