CamNews

កំសាន្ត 

Miley Cyrus សប្យាយចិត្តក្រោយពីបានភ្ជាប់ពាក្យ

នាង Miley Cryrus មានអារម្មណ៏រីករាយនិងរំភើបយ៉ាងខ្លាំងក្រោយពីរូបនាងផ្ទាល់បាន
ភ្ជាប់
ពាក្យជាមួយនិងលោក Liam Hemsworth ដែលជាតារាសម្តែងសញ្ជាតិអូស្រ្តាលី។


                         នាង Miley Cyrus និងលោក LIam Hemsworth

Miley Cyrus ដែលជាតារាសម្តែងក៏ដូចជាអ្នកចម្រៀងដែលមានវ័យ១៩ឆ្នាំ ត្រូវបានគេតាមប្រមាញ់
រូបរបស់នាងកាលពីម្សិលមិញ ហើយនាងក៏និយាយទៅកាន់អ្នកគាំទ្ររបស់នាងផងដែរថា៖ ខ្ញុំមាន
អារម្មណ៏ថាក្តីសុបិន្តរបស់ខ្ញុំកំពុងតែក្លាយជាការពិត។ តារាសម្តែងប្រុសក្នុង​រឿង The Hunger Game
ស្នើសុំភ្ជាប់ពាក្យជាមួយនាងកាលពីថ្ងៃទី៣១​ ខែឧសភាកន្លងទៅដោយបំពាក់ជញ្ជៀនពេជ្រ
៣,៥ការ៉ត ដែលជាការច្នៃម៉ូតពី Neil Lane ។ បើយោងតាមអ្នករចនាម៉ូតរូបនេះ​ បានប្រាប់ដល់
គេហទំព័រ People.com អោយដឹងថា ជញ្ជៀនពេជ្រនេះរុំដោយមាស១៨ការ៉ាត មានក្បាច់សាំ
ញ៉ាំជាច្រើនដែលត្រូវបានដាំពេជ្រ និងនៅចំកណ្តាលបានដាំដោយត្បូងពេជ្រដែលមានអំឡុង
ឆ្នាំ១៨៨០-១៨៩០។ គាត់បាននិយាយបន្ថែមថា លោក Hemsworth ពិតជាមានអារម្មណ៏រីករាយ
ជាមួយនិងលទ្ធផលវាជាចុងក្រោយដែលវាធ្វើបានរួចរាល់ស្របពេលការស្មើសុំភ្ជាប់ពាក្យកាល
ពីអាទិត្យមុន។ រីឯនាង​ Miley ដែលមានវ័យ១៩ឆ្នាំនោះក៏បាននិយាយទៅកាន់ទស្សានវដ្តី
People ផងដែរថា៖ ខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយនិងការភ្ជាប់ពាក្យនេះ ហើយខ្ញុំក៏
កំពុងទន្ទឹងរង់ចាំជីវិតក្នុងការរស់នៅជាមួយគាត់។​ នាងក៏បាននិយាយបន្តទៀតផងដែរថា៖ ខ្ញុំ
ស្រលាញ់លោកថ្ងៃនេះច្រើនជាងម្សិលមិញ ហើយខ្ញុំស្រលាញ់លោកថ្ងៃនេះនៅតិចជាងថ្ងៃស្អែក
ជីវិតរបស់ពួកយើងពិតជាមានន័យនិងស្រស់ថា្លមែនទែន នេះជាសម្តីដ៏ផ្អែមល្អែមដែលចេញពី
មាត់នាង Miley ។​ អរគុណនូវក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៏
សប្បាយរីករាយណាស់ក្នុងការចែករំលែកនូវពត៌មានមួយនេះ ខ្ញុំនៅតែមានអារម្មណ៏ថា ក្តីសុបិន្ត
របស់ខ្ញុំក្លាយជាការពិត រីករាយថ្ងៃថ្មីទាំងអស់គ្នាណា៎ ទាំងនេះជាសម្តីរបស់ Miley និយាយទៅ
កាន់អ្នកគាំទ្ររបស់នាង។

បើតាមរបាយការណ៏បានអោយដឹងថា ឪពុកម្តាយរបស់ Miley គឺ Billy Ray និង Tish បានចាត់
ទុកលោក Liam ដូចជាសមាជិកគ្រួសារមួយបាត់ទៅហើយ។ ហើយឪពុករបស់លោក Liam
ក៏បាននិយាយក៏ដូចជាសរសេរនៅលើគេហទំព័រ Twitter អោយដឹងថា៖ អ្វីដែលប៉ាសង្ឃឹមនិង
ជឿជាក់គឺចង់ឃើញកូនសំរេចក្តីសុបិន្ត មានសុភមង្គល និងមានក្តីស្នឹហ៏ពិត។ គូស្នេហ៏មួយគូរ
នេះបានជួបគ្នា ខណៈពេលដែលពួកគេបានសម្តែងរួមគ្នានៅក្នុងរឿង The Last Song ក្នុងឆ្នាំ
២០០៩។


                ឈុតមួយដែលពួកគេសម្តែងរួមគ្នានៅក្នុងរឿង The Last Song

លោក Liam បានតាំងចិត្តធ្វើយ៉ាងណាអោយក្លាយជាអ្នកសម្តែងអាជីព តែដោយសារ
ភាពស្និទ្ធស្នាលពួកគេក៏បានលង់ស្នេហ៏និងគ្នា។ អ្វីដែលបានកើតឡើង​ វាបានចាប់ផ្តើមតាំងពី
ពេលនោះមក។ លោក Liam បាននិយាយថា៖ នាងបានធ្វើអោយខ្ញុំមានភាពរីករាយ ហើយពួក
យើងក៏បានលង់ស្រលាញ់គ្នា ស្របពេលដែលពួកយើងសម្តែងនៅក្នុងរឿងនោះ ជាគូស្នេហ៏និង
គ្នា។ ដំបូងទំនាក់ទំនងរបស់ពួកខ្ញុំមិនសូវរលូនប៉ុន្មានទេ ដែលពួកយើងបានបែកបាក់គ្នាកាលពី
ខែសីហា ២០១០ ប៉ុន្តែពួកយើងបានត្រូវគ្នាវិញនៅខែបន្ទាប់។ នាង Miley ដែលជាអតីតតារា
សម្តែង Hannah Montana គឺជានារីម្នាក់ដែលរូបប្រាក់ចំណូលបានច្រើន​ ហើយក៏បានក្លាយជា
អ្នកមានវ័យក្មេងមួយក្នុងចំណោម១០នាក់ នៅក្នុង Hollywood ដែលកាលពីឆ្នាំមុននាងបានរក
ប្រាក់ចំណូលដល់ទៅ ១២០លានដុល្លារ។ ទន្ទឹមនិងនេះ វីដេអូខាងក្រោមគឺជាបទចម្រៀងដែល
មាននៅក្នុងខ្សែភាពយន្ត The Last Song និងមានចំណងជើងថា When I Look At You ដែលពួក
គេបានសម្តែងរួមគ្នា និងបានលង់ស្រឡាញ់គ្នាតាំងពីពេលនោះមក សូមទស្សនាទាំងអស់គ្នា ៖

 

ដោយ ៖ មង្គល
ប្រភព ៖ dailymail


Tags: international news entertainment star miley cyrus