ឃ្លីបនៃការលោតទំលាក់ខ្លួនពីកំពស់១២០ម៉ែត្ររបស់បុរសម្នាក់មកពីរុស្ស៊ី ទទួលបានការ
ចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងអ៊ីនធើណេត។ រឿងចម្លែកនោះ គឺបុរសម្នាក់
នេះនៅមានជីវិតរស់ បើទោះជាត្រូវបាក់ឆ្អឹងខ្នង ឆ្អឹងត្រគាត ហើយមិនអាចដើររួចរយះ
ពេលបីខែ។
រឿងនេះបានកើតឡើងនៅកន្លែងអគ្គីសនីមួយឯ Konakova។ នៅក្នុងកំរិតកំពស់ ១២០ម៉ែត្រ អ្នកណា
ដែលបានឡើងដល់កំពូល ហើយសម្លឹងមើលចុះក្រោមក៏មានអារម្មណ៍ស្រាវ ចង់វិលមុខដែរ។ ជនរង
គ្រោះក្នុងវីដេអូនេះជាបុរសវ័យក្មេងម្នាក់ ហើយវីដេអូនេះមិត្តរបស់គេម្នាក់ជាអ្នកថតពីសកម្មភាពនៃ
"ការប្រលែងលេងនឹងយមរាជ" របស់បុរសម្នាក់នោះ។
បុរសម្នាក់នេះ បានលោតពីកំពស់១២០ម៉ែត្រ តែត្រូវបរាជ័យដោយឆ័ត្រយោងមិនដំណើរការ
នៅក្នុង clip អ្នកមើលក៏អាចមើលឃើញពីទឹកមុខភ័យបារម្ភរបស់បុរសម្នាក់នេះ ចំណែកឯមិត្តភត្តិ
របស់គេដែលថតវីដេអូក៏ញ័រដៃមិនតិចដែរ ដោយនឹកខ្លាចកើតមានរឿងអាក្រក់កើតឡើងដោយ
ចៃដន្យ។
Clip នៃការលោតចុះរបស់បុរសវ័យក្មេងមកពីរុស្ស៊ី ពីកំពស់១២០ម៉ែត្រ
នៅពេលគាត់លោតចុះមក ឆ័ត្រយោងមិនបានរលាស់ឡើយ ហើយគាត់ក៏ធ្លាក់ចុះមកដីយ៉ាងលឿន
ក្នុងកំរិតកំពស់ដ៏ខ្ពស់។ ប៉ុន្តែពិតជាសំណាងណាស់សំរាប់បុរសម្នាក់នេះដោយផ្ទាំងព្រិលទឹកកកក្លាយ
ជាពូកទ្រជួយឲ្យគាត់រួចផុតពីសេចក្តីស្លាប់ បើទោះជាត្រូវរបួសមិនស្រាលយ៉ាងណាក៏ដោយ។ នេះគឺ
ជាសកម្មភាពមួយប្រកបដោយគ្រោះថ្នាក់ ដូច្នេះសូមយុវវ័យទាំងអស់កុំធ្វើតំរាប់តាម៕
បើទោះជារួចពីស្លាប់ តែបុរសម្នាក់នេះត្រូវបាក់ឆ្អឹង និងដើរមិនរួច អង្គុយលើរទេះរុញរយះពេលបីខែ
ដោយ៖ សិលា
ប្រភព៖ K14