CamNews

ទេសចរណ៍ 

កោះបាលី ឋានសួគ៌ជាប់ដី ដែលលោកអ្នក មិននឹកស្មានដល់ (Video Inside)

ទេសចរណ៍ ៖ ឥណ្ឌូណេស៊ី មាន​កោះ​ច្រើន​ជាង ១៧ ០០០កោះ ប៉ុន្តែ​បាលី​មាន​ឈ្មោះ​ល្បីល្បាញ​ជាង គេ មិន​មែន​ល្បី​តែ​សំបក​ក្រៅ​ទេ កោះ​នេះ​មាន​​កន្លែង​ មួយ​ចំនួន​ទៀត ដែល​ទេសចរ​ចូលចិត្ត​ទៅ​លេង និង​មិន​ងាយ​មើល​រំលង។ គួរបញ្ជាក់ថា ច្រើនជាងសម្រស់កោះ ដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវ ទេសចរមកពីជុំវិញ ពិភពលោកអោយទៅទស្សនាកោះបាលី កោះមួយនេះ ក៏ប្រជុំទៅដោយឆ្នេរខ្សាច់ ស្រស់ៗស្អាត សក្បុរសគ្មាន គូប្រៀប អាកាសធាតុ   អំណោយ ផល​​  វប្បធម៌​ អរិយធម៌ ដ៏អស្ចារ្យ និង ក្រុមប្រជាពលរដ្ឋក្នុងស្រុក ពោរពេញទៅដោយភាពរាក់ទាក់    កត្តា ទាំងអស់នេះហើយ ញ៉ាំងអោយ លោកអ្នកនឹកគិតដល់ កោះបាលី ជាក់ជាមិនខាន ដែលអាចនិយាយបានថា មិនអាចមើលរំលងក៏ថា បាន សម្រាប់ដំណើរកំសាន្តបន្ទាប់ ។

គួររំឮថកថា ទស្សនាវដ្តី Travel & Leisure Magazine ប្រកាសផ្តល់ពានរង្វាន់ កោះបាលី ជាកោះល្អបំ ផុតរបស់ពិភពលោក ប្រចាំឆ្នាំ ២០០៩ ។ របាយការណ៍ បញ្ជាក់អោយដឹងថា កោះ​បាលី​ស្ថិតនៅ ៣.២​គីឡូម៉ែត្រ ខាងកើត​កោះ Java ប្រទេស​ឥណ្ឌូណេស៊ី ។ ពី​ខាង​កើតមក​លិច​កោះ​នេះ​មាន​ប្រវែង​១៥៣​គីឡូម៉ែត្រ ហើយពី​ខាងជើង​ទៅ​ត្បូង​មាន​ប្រវែង ១១២​គីឡូម៉ែត្រ ព្រមទាំង​មាន​ក្រឡា​ផ្ទៃ​ប្រមាណ​៥៦ ៣២ គីឡូម៉ែត្រ​ការេ ។  កោះ​ នេះ  ​ពោរពេញ​ទៅ​ដោយ​ផ្កាថ្ម ហើយ​ឆ្នេរសមុទ្រ​នៅ​ប៉ែក​ខាងត្បូង​ប្រកប​ទៅ​ដោយ​ខ្សាច់​សក្បុស រីឯ​ឆ្នេរ​ខាងជើង និង​ខាងលិច​មាន​ខ្សាច់​ពណ៌​ខ្មៅ ។

ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​រស់នៅ​កោះ​បាលី​មាន​ចំនួន​ប្រមាណ ៤ ១៥១ ០០០ នាក់​(គិត​មកដល់​ឆ្នាំ​២០០៨) ។ ប្រជាជន​នៅ​កោះ​នេះ​កាន់សាសនា​ផ្សេងៗ​ដូចជា សាសនា​ហិណ្ឌូ​    ៩៣.១៨%  សាសនា​ឥស្លាម ៤.៧៩% សាសនា​គ្រិស្ត ១.៣៨% និង​សាសនាព្រះពុទ្ធ​០.៦៤% ។

កោះ​បាលី​មាន​ភាព​ល្បីល្បាញ​  ដោយសារ​មាន​  ទម្រង់ ​នៃ​សិល្បៈ​ផ្សេងៗ​ដូចជា គំនូរ ការ​ឆ្លាក់​រូប​ពី​ថ្ម ការ​ឆ្លាក់​រូប​ពី​ឈើ និង​ការសម្ដែង​សិល្បៈ​នានា​ជាដើម     ។ របាំ​នៃ​កោះ​បាលី​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​របស់​ព្រះ​ហិណ្ឌូ ដូចជា Ramayana ។ របាំ​ដែល​ល្បីៗ​ នៅ​លើ​កោះ​នេះ​ មាន​ដូចជា pendet, legong, baris, topeng, barong​និង​kecak (របាំ​ស្វា​) ជាដើម ។

វាល​ស្រែ Ubud

វាល​ស្រែ Ubud ជា​កន្លែង​​កសិកម្ម​  ដ៏​មាន​អំណោយផល​របស់​កោះ​នេះ។ ក្រៅ​ពីជា​វាលស្រែ​គួរ​ឱ្យ​ចង់​គយគន់​ វា​ជា​កន្លែង​សំបូរ​ដោយ​សារមន្ទីរ​សំខាន់ៗ រូម​មាន Neka Art  Museum (ប្រមូលផ្ដុំ​ដោយ​គំនូរ​ថ្លៃៗ​របស់​​កោះ​បាលី) ជាដើម។

 

វិហារ​ហិណ្ឌូ Tanah Lot

ស្ថិត​នៅ​លើ​ថ្ម​ធំ​មួយ Tanah Lot ជា​វិហារ​ហិណ្ឌូ​ល្បី​បំផុត​នៅ​លើ​កោះ​បាលី។ វិហារ​នេះ​ជា​ផ្នែក​មួយ​នៃ​ទេវកថា​របស់​កោះ​បាលី​អស់​ជាច្រើន​សតវត្ស​មក​ ហើយ។ បន្ថែម​លើ​នេះ វា​ជា​កន្លែង​ពេញ​និយម​​​ និង​​ស្អាតបំផុត ជាពិសេស​នៅ​ពេល​ព្រះអាទិត្យ​ជិត​លិច។ ​

 

ទីក្រុង Seminyak

Seminyak ជា​ទីក្រុង​តូច​មួយ​​នៅ​ភាគ​ខាងត្បូង​ឆៀង​ខាងលិច ​ឈូងសមុទ្រ​កោះ​បាលី​ ។   Seminyak ​ជា​កន្លែង​លំហែ​កាយ​ដ៏​អស្ចារ្យ​របស់​កោះ​នេះ។ មិន​តែ​ប៉ុណ្ណោះ ទីក្រុង​នេះ​មាន​ហាង​លក់​ទំនិញ ភោជ​នីយដ្ឋាន​​លំដាប់​ផ្កាយ​ប្រាំ និង​សណ្ឋាគារ​ល្អ​ប្រណិត ។

 

ប្រាសាទ Pura Besakih

មាន   ​ទីតាំង​​ ​ នៅ ​លើ​ ជម្រាល​ភ្នំ​ Gunung Agung ប្រាសាទ Pura Besakih ត្រូវ​ គេ​ចាត់​ទុក​ជា​កន្លែង សក្ការ បូជា​សុំ​សេចក្ដី​សុខ​  សំខាន់​បំផុត​    ។ ឈ្មោះ​ប្រាសាទ​​ត្រូវ​បាន​គេ​ដាក់  ក្រោយ​ពេល​គេ​ជឿ​ថា​មាន​ស្ដេច​នាគ រស់​នៅ​ក្នុង​ភ្នំ​នេះ ។

 

ឆ្នេរ​សមុទ្រ Kuta

ក្រៅ​ពី​ជា​កន្លែង​នេសាទ​ត្រី​ដ៏​ស្ងប់ស្ងាត់ ឆ្នេរ Kuta បាន​ក្លាយ​ជា​កន្លែង​ ជិះ​ទូកក្ដោង​    ល្បីល្បាញ​បំផុត​​ ក្នុង ​ឆ្នាំ​១៩៧០។ ចាប់​តាំង​ពី​ពេល​នោះ​មក Kuta ​ក្លាយ​ជា​កន្លែង​ឈប់​សម្រាក​លំហែ​កាយដ៏​ល្អ​សំរាប់
អ្នកទេសចរជុំវិញ​ពិភពលោក ។

 

How to Get There

យ៉ាងណាមិញ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មធ្យោបាយធ្វើដំណើរទៅដល់កោះបាលី ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ មានភាពងាយស្រួលជាខ្លាំងខណៈមានការហោះហើរត្រង់ផ្ទាល់តែ ម្តងទៅកោះបាលី មកពីជុំវិញពិភពលោក តួយ៉ាង ហោះហើរត្រង់ ពីទីក្រុង Jakarta មកកោះបាលី ចំ ណាយពេលត្រឹមតែ ១ ម៉ោងកន្លះតែប៉ុណ្ណោះ ខណៈ ពី សឹង្ហបុរី ឬ ពីទីក្រុង Perth   ប្រទេសអូស្រ្តាលី មកកោះបាលី ចំណាយពេលចន្លោះពី ២ ម៉ោងកន្លះទៅ ៣ ម៉ោង ពីហុងកុុង​មកកោះបាលី ៤,៥ ម៉ោង កន្លះ និង ពីទីក្រុងស៊ីដនី ឬពីទីក្រុង Melbourne មកកោះបាលី ត្រូវចំណាយ ពេល ចន្លោះពី ៥ ម៉ោង កន្លះ ទៅ ៦ ម៉ោង តាមរយៈជើងហោះហើរ ក្នុងស្រុក ក៏ដូចជា ជើងហោះហើរ អន្តរជាតិជាដើមក៏ប៉ុន្តែ អ្វីដែលលោកអ្នកត្រូវធានាអោយបាននោះគឺលោកអ្នកត្រូវទិញសំបុត្រយន្តហោះហោះទៅកាន់ទីក្រុង  "Denpasar (DPS)" ជំនួសអោយគោលដៅ កោះបាលី ពីព្រោះថា Denpasar  គឺជាទីក្រុង ប្រចាំកោះ បាលីផ្ទាល់តែម្តង ក្នុងនោះ មានអាកាសយានដ្ឋានអន្តរជាតិ ឈ្មោះ Ngurah    Rai  nternational Air- port ។ ច្រើនជាងការធ្វើដំណើរតាមអាកាស មធ្យោបាយធ្វើដំណើរ  តាមផ្លូវទឹក ទៅកាន់កោះបាលី ក៏ ទទួលបានប្រជាប្រិយភាពដូចគ្នាដែរ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ indonesia.travel


Tags: Breaking news World news Unt news Hot news Singapore Indonesia Bai Bali Island