CamNews

តារា 

ស្រីស្អាត Zhang Xin Yu បោះបង់ Wu Zhuoxi ចោល ដោយមិនប្រាប់មុន

តារាស្រីល្បីឈ្មោះរបស់ចិន ដែលត្រូវបានគេស្គាល់ថា ជាអ្នកចូលចិត្ដស៊ីចាយ គឺនាង Zhang
Xin Yuបានបោះបង់តារាហុងកុងដោយខ្លួនឯង ធ្វើអោយគូស្នេហ៍មានការភ្ញាក់ផ្អើល និងមិន
សប្បាយចិត្ត។


កាលពីដើមសប្ដាហ៍នេះ អ្នកគ្រប់គ្រងរបស់តារាស្រី Zhang Xin Yu ( 张馨予) បង្ហើបអោយដឹង
ថា ទំនាក់ទំនងស្នេហារវាងតារាសំដែងស្រី Zhang Xin Yu និងតារាហុងកុង Wu Zhuoxi (Ron Ng)
បានបែកបាក់គ្នាដោយស្ងៀមស្ងាត់។ អ្នកគ្រប់គ្រងនេះនិយាយថា ៖ "Zhang Xin Yu មិនចង់ឆ្លើយ
នឹងសំណួរអ្វីទាំងអស់ ដែលទាក់ទងនឹងបញ្ហាមនោសញ្ចេតនារបស់ពួកគេ។

ប្រការនេះ មិនត្រឹមតែធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើលនោះទេ សូម្បីតែ Wu Zhuoxi (Ron Ng) ផ្ទាល់ ក៏
ពិបាកទទួលយកបាននោះដែរ នៅពេលរឿងបែកបាក់របស់ខ្លួន ត្រូវបានចុះផ្សាយក្នុងទំព័រសារព័រ
មាន។

តារាសំដែងស្រី Zhang Xin Yu បានទទួលស្គាល់តែឯងថា អ្នកទាំងពីរបានចែកផ្លូវគ្នា ប្រការនេះ
បានរុញច្រាន Wu Zhuoxi ​អោយធ្លាក់ទៅក្នុងភាពលំបាក។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃ
ទី ១៩ កាក្កដា តារាហុងកុង Wu Zhuoxi មានការស្ទាក់ស្ទើរ នៅពេលត្រូវអ្នកកាសែត សួរពីបញ្ហា
នៃការបែកបាក់នេះ។ Wu Zhuoxi បានបង្ហើបអោយដឹងថា ខ្លួននៅតែរក្សាទំនាក់ទំនងជាមួយនាង
Zhang Xin Yu ប៉ុន្ដែ Wu Zhuoxi  ក៏បានទទួលស្គាល់ដែរថា ៖ "បញ្ហាបែកបាក់ ហាក់វាជា រឿងពិត
ខ្ញុំមិនមានអ្វីត្រូវនិយាយទេ។ ខ្ញុំក៏ទើបតែដឹង បន្ទាប់ពីការចុះផ្សាយរបស់កាសែត។ ទោះជាបែប
នេះ ខ្ញុំក៏សូមអោយនាងរស់នៅបានក្ដីសុខ។ អោយតែនាងមានសុភមង្គល គឺគ្រប់គ្រាន់ទៅហើយ
សម្រាប់ខ្ញុំ"។

សូមរំឭកថា តារាហុងកុង Wu Zhuoxi ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយស្រីស្អាត Zhang
Xin Yu កាលពីជិត ២ឆ្នាំមុន ប៉ុន្ដែទំនាក់ទំនងនេះ បានធ្វើក្រុមអ្នកគាំទ្រ មិនសប្បាយចិត្ត។ ប្រការ
នេះ បានបណ្ដាលអោយស្រីស្រស់ Zhang Xin Yu សម្រេចចិត្តបែកផ្លូវ ពី Wu Zhuoxi  ប៉ុន្ដែក្រោយ
មក ពួកគេក៏ស្រុះស្រួលគ្នាឡើងវិញ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

 

 


Tags: star china Zhang Xin Yu Wu Zhuoxi broken heart