CamNews

តារា 

នូ ​សុវត្ថិធីតា​ ហៅ​ ធីតា ​កំពុងល្បី ​ក្រោមសំឡេង​រិះគន់(មាន​ Video)

ភ្នំពេញ៖ ជារឿងដ៏អស្ចា្យមួយ សម្រាប់តារាចម្រៀងស្រី នូ សុវត្ថិធីតា ហៅធីតា ដែលមិនទាន់សូវល្បី តែអាចក្លាយជាប្រធានបទមួយ ដែលត្រូវ បានគេលើកយកមក និយាយពេញប្រទេស រួមមានតាមបណ្ដាហាងកាហ្វេធំតូច សាលារៀន នឹងគ្រប់ទីកន្លែង ខណៈមានអ្នកលេង ជាមួយ បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នៅពេលនាងបទចម្រៀង Price tag ជាភាសាអង់គ្លេស បានយ៉ាងពីរោះ ធ្វើនរណាៗ ក៏ចាប់អារម្មណ៍ លើនាង ។

កញ្ញា ធីតា ត្រូវបានមនុស្ស រាប់ពាន់នាក់ រិះគន់នាងមិនប្រណីមាត់ សូម្បីជនបរទេស ក៏អត់ទ្រាំមិនបាន ព្រោះនាងច្រៀងភាសាអង់គ្លេស ញាប់ពេក រហូតស្ដាប់មិនបាន ទាល់តែសោះ សូម្បីក្រុមតន្ត្រីក៏ហួសចិត្តដែរ អ្វីដែលសំខាន់ ធីតាបានបង្ហើរសំនៀង ធ្វើព្រងើយ ដូចគ្មានអ្វីដែលកើតឡើងទាល់តែសោះ ចំណែកឯស្ទីលច្រៀង គឺស្រែកយកម៉ាឈ្នះដៃ មិនខ្វល់ពី អ្នកណាទាំងអស់ ។

តារាចម្រៀងជើងថ្មី កញ្ញា ធីតា កំពុងតែល្បីរីកមុខរីកមាត់ ក្រោមសំឡេងរិះគន់ ពីសំណាក់យុវវ័យ ប៉ុន្តែទោះជាយ៉ាងណា នាងជាតារាមានទេពកោសល្យខ្លាំង ក្នុងការច្រៀងបទជាភាសាបរទេស និងមានលក្ខណៈពីរោះ ដែលតារាខ្មែរខ្លះមិន អាចធ្វើបានដូចជានាងឡើយ ។ ធីតា ប្រកបអាជីពចម្រៀងនោះ យូរក្រែលហើយ ទើបតែល្បីល្បាញ ក្នុងពេលនេះ ដោយសារតែគេរិះគន់ នាងច្រើនពេក រហូតក្លាយជាប្រធានបទក្ដៅ ហើយត្រូវបានបណ្ដាញសារព័ត៌មាននានាចាប់អារម្មណ៍លើនាង ជាហូរហែ។

គេហទំព័រ LookingTODAY បានសុំខលទំនាក់ទំនង នាងដើម្បីទទួលបានការបំភ្លឺ ជុំវិញពាក្យរិះគន់ ទាំងនេះ ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទ ខណៈដែលខលចូលជាច្រើនដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news