CamNews

តារា 

អាន គុណកូឡា និង យូរី ខក​ខាន​លែង​បាន ទៅ​ផ្អែម​ល្ហែម​នៅ​កូរ៉េ

ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្ម សាន់ដេ លោក អាន គុណកូឡា
ជាមួយដៃគូដ៏ស័ក្តិសម គឺ កញ្ញា យូរី ត្រូវបានមហាជន និងស្រទាប់យុវវ័យមួយចំនួន ដឹងយ៉ាង
ច្បាស់ថា តារាចម្រៀងប្រុសស្រីទាំងពីរដួងនេះ នឹងត្រូវដឹងដៃគ្នាចេញទៅច្រៀងនៅប្រទេស
កូរ៉េ ។ មិនតែប៉ុណ្ណោះ ក៏មានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនចុះផ្សាយព្រោងព្រាត ស្តីពីដំណើរចេញទៅច្រៀងនៅខាងក្រៅប្រទេស របស់អ្នកទាំងពីរផងដែរ ។

ប៉ុន្តែដោយឡែក នៅពេលនេះគម្រោងចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់លោក អាន គុណ
កូឡា និង យូរី ត្រូវបានលុបចោលវិញយ៉ាងឆាប់រហ័ស ខណៈដំណឹងនេះ ត្រូវបានមហាជនទូទៅ
បានដឹងរួចទៅហើយនោះ ។

មូលហេតុដែលតារាចម្រៀងរួមដំបូលប្រុសស្រីទាំងពីរដួងនេះលុបចោលគម្រោងចេញទៅ
ច្រៀងនៅប្រទេសកូរ៉េពេលនេះ គឺដោយសារតែខាងផលិតកម្ម សាន់ដេ ជាប់រវល់ខ្លាំង ។

ជុំវិញនឹងការលុបចោលគម្រោង ចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់តារាចម្រៀង សាន់ដេ
លោក អាន គុណកូឡា និង យូរី ត្រូវបានស្រីស្រស់តូចច្រឡឹង យូរី ប្រាប់គេហទំព័រ Looking
TODAY ឲ្យដឹងថា “ឥឡូវនេះគម្រោងចេញទៅច្រៀង នៅប្រទេសកូរ៉េរបស់ខ្ញុំ គឺបានលុបចោល
(Cancel)ហើយបង…! ព្រោះតែខាងផលិតកម្ម សាន់ដេ សម្រុកថតខ្សែភាពយន្ត ហើយតារា
ចម្រៀងដែលត្រូវចេញទៅច្រៀង នៅទីនោះ ក៏ត្រូវថតខ្សែភាពយន្តដែរ ។ ដូច្នេះពួកខ្ញុំ ក៏
សម្រេចចិត្តលុបចោលគម្រោងនេះតែម្តង.." ។

យូរី បានបន្តថា តាមពិតទៅគម្រោង ដែលត្រូវចេញទៅច្រៀងនៅប្រទេសកូរ៉េ គឺតាំងពីថ្ងៃទី
២ សីហា មកម៉្លេះ ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី ៦ ខែ សីហា តែពេលនេះ គឺត្រូវបានលុប
ចោលទៅហើយ ដោយតារាចម្រៀងដែលត្រូវទៅច្រៀង ជាប់រវល់ថតខ្សែភាពយន្ត ។

គួរបញ្ជាក់ថា នារដូវធ្លាក់ភ្លៀងចូលមកដល់ តារាចម្រៀងប្រុសស្រី របស់ផលិតកម្ម សាន់ដេ ទាំងអស់មានការមមាញឹកយ៉ាងខ្លាំងស្ទើរដកឃ្លាមិនរួច នេះព្រោះតែខាងផលិតកម្ម បានចាប់
ផ្តើមសម្រុកថតខ្សែភាពយន្តថ្មី របស់ខ្លួនគឺរឿង “ព្រាយក្បាលប្រាំបី” ។ ចំណែកតួសម្តែងសំខាន់ៗ
ទាំងអស់ គឺសុទ្ធតែជាតារាចម្រៀង នៅក្នុងផលិតកម្មនេះតែម្តង ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអពិល 


Tags: khmer star star singer freshie cambodia entertainment arn kunkola yuri