CamNews

ប្លែកៗ 

គ្មានលុយសង បុរសម្នាក់ប្រើល្បិចសម្លាប់ នារីសង្សារជាម្ចាស់បំណុល ឲ្យធ្លាក់ចូលលូហើយគ្របគម្របជិត (វីដេអូ)

នារីម្នាក់ ដែលត្រូវបានគេស្គាល់មានឈ្មោះថា Guo ត្រូវបានជាប់នៅក្នុងលូ ក្រោមដីមួយកន្លែង នៅក្នុង ទីក្រុង Haiku ប្រទេសចិន អស់រយះពេល ២ថ្ងៃ កន្លះ មុននឹងនាងត្រូវបានគេជួយសង្គ្រោះ ស្រង់ចេញពី លូមកវិញ ដោយអ្នកដំណើរឆ្លងកាត់ ដែលបានឮ ការស្រែកឲ្យជួយរបស់នាង។  នារីរងគ្រោះ ត្រូវបានគេ រកឃើញ មានស្លៀកតែខោអាវក្នុង និងមានស្ថានភាពអស់កំលាំងថាមពល បន្ទាប់ពីនាង ស្រាតខោអាវ ធ្វើជាខ្សែ ចាប់តោង ឲ្យក្បាលរួចផុតពីផ្ទៃទឹកលូ ដែលមានជម្រៅប្រហែល ៣ម៉ែត្រ ក្នុងរយះពេល ៦០ ម៉ោងមក។ នេះបើយោងតាម ការឲ្យដឹង ពីសារព័ត៌មាន Metro ដែលបានចុះផ្សាយកាលពីពេលថ្មីនេះ។

"ខ្ញុំមិនបានដេកអ្វីទាំងអស់ នៅយប់ដំបូងដែលខ្ញុំបានធ្លាក់ ទៅក្នុងលូ" ។ ខ្ញុំអាចមើលឃើញតែភាពងងឹត នៅជុំវិញខ្លួនខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំអាចនឹងមិនស្លាប់ ដោយការឈ្លក់ទឹកទេ បើខ្ញុំព្យាយាមងើបមុខឡើង ផុតពីផ្ទៃទឹក" នាង Guo និយាយឲ្យដឹង។

នារីរងគ្រោះបានបន្តឲ្យដឹងថា នាងធ្លាប់ត្រូវបានគំរាមកំហែងរករឿង ពីសំណាក់មិត្តប្រុសរបស់នាង កាលពីថ្ងៃ ១២​ ខែធ្នូ ឆ្នាំមុន ស្តីពីរឿងលុយចំនួន ១០០ ០០០ យន់ (ប្រហែល ១៦ ៧៤២ ដុល្លារ) ដែលគាត់ជំពាក់ខ្ញុំ។

បុរសជាសង្សាររបស់នារីរងគ្រោះ ត្រូវបានគេប្រទះឃើញនៅលើ CCTV ដោយបុរសរូបនោះ បានរៀបចំ អន្ទាក់ (ឧបាយកល) ដោយបានយក គម្របដែកលូចេញ ហើយយកក្រដាសរឹង មកគ្របជំនួសវិញ។ នេះ អាចឲ្យគេសន្និដ្ឋានបានថា បុរសខាងលើ បានរៀបគម្រោងសម្លាប់ មិត្តស្រីរបស់ខ្លួន ដើម្បីគេចវេស រួចពី បំណុល ចំនួន ១០០ ០០០ យន់។

បុរសរូបនោះត្រូវបានប៉ូលិសចាប់ខ្លួន ពីបទប៉ុនប៉ងសម្លាប់មនុស្ស ហើយបន្ទាប់មក រូបគេក៏បានសរភាព ពីទង្វើ ឧក្រិដ្ឋរបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Metro


Tags: international news social ព័ត៌មានអន្តរជាតិ