ភ្ញៀវនឹងត្រូវដោះសម្លៀកបំពាក់ចេញពីខ្លួន នៅពេលចូលទៅកាន់ភោជនីយដ្ឋាន Bunyadi នៅ
ក្រុងប៉ារីស ដែលគ្រោងនឹងបើកទទួលភ្ញៀវនៅខែក្រោយ។
បន្ទាប់ពីទទួលបានជោគជ័យនៅក្រុងឡុងប្រទេសអង់គ្លេស លោក Seb Lyall បានសម្រេចចិត្ត
បើកថែមភោជនីយដ្ឋានមួយទៀតនៅក្រុងប៉ារីសសម្រាប់អ្នកចូលចិត្តអាក្រាតកាយ។ លោក Seb
 Lyall ថ្លែងប្រាប់ Independent កាលពីថ្ងៃទី ៤សីហាថា ៖ “យើងខ្ញុំនឹងបើកភោជនីយដ្ឋាននៅ
ក្រុងប៉ារីសក្នុងខែកញ្ញា ឬតុលា ក្រោយពីទទួលបានជោគជ័យនៅក្រុងឡុង”។
បញ្ជីមុខម្ហូបក្នុងភោជនីយដ្ឋាន Bunyadi ភាគច្រើនគឺជាសាច់អាំង និងបន្លែ ផ្កា ឬជ្រក់ត្រសក់។
 លោក Lyall យល់ថា ជនជាតិបារាំង មិនហ៊ានបើកភោជនីដ្ឋានអាក្រាតកាយ ព្រោះតែពួកគេ
ខ្លាចប៉ះពាល់ដល់ប្រវត្តិសាស្ដ្រម្ហូបអាហារដ៏ល្បីល្បាញរបស់ខ្លួន។
ក្រោយពីបានបើកដំណើរការនៅក្រុងឡុង ភោជនីយដ្ឋានអាក្រាតកាយរបស់ Lyall ទទួលបានភ្ញៀវ
 ៣០.០០០នាក់ដែលបានចុះឈ្មោះមកទទួលសេវាកម្ម បើទោះពួកគេត្រូវបិទទ្វារនៅថ្ងៃទី ១៣សីហា
ខាងមុខ។ លោក Lyall សង្ឃឹមថានឹងមានមូលដ្ឋានធ្វើសកម្មភាពយូរអង្វែងនៅទីនេះ ក្រោមរូប
ភាព “សមាជិកក្លិប”។
លោក Lyall មកទល់នឹងពេលនេះ មិនទាន់បានបង្ហើបឱ្យដឹងអំពីតម្លៃនៃអាហារនៅក្នុងភោជ
នីយដ្ឋានអាក្រាតកាយនៅក្រុងប៉ារីស។ នៅក្រុងឡុង តម្លៃសម្រាប់អាហារមួយពេលដែលរួមមាន
ម្ហូប ៥មុខ (មិនរាប់ភេសជ្ជៈ) មានតម្លៃ ១០០ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់។
ភោជនីយដ្ឋានអាក្រាតកាយ ក៏ជានិន្នាការថ្មីមួយនៅអូស្ដ្រាលី និងជប៉ុន។ ភោជនីយដ្ឋាន Amrita
 គ្រោងនឹងបើកដំណើរការនៅខែសីហានេះ នៅក្រុងតូខ្យូប្រទេសជប៉ុន។
ភោជនីយដ្ឋាន Amrita បានចេញបទបញ្ញត្តិថ្មី ដោយផ្ដល់សេវាកម្មដល់ភ្ញៀវដែលមានអាយុចាប់ពី
២០ ទៅ ១២០ឆ្នាំ។ តម្លៃចាប់ពី ១៣០ ដល់ ២៧០ដុល្លារ សម្រាប់មនុស្សម្នាក់។
ប្រែសម្រួល ៖ បុត្រា